Macron ថានឹងកាន់អំណាចដល់ចប់អាណត្តិ និងតែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅពេលខាងមុខ
ប្រភព៖ Reuters
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថាលោកនឹងបន្តកាន់អំណាច រហូតទាល់តែចប់អាណត្តិនៅខែឧសភា ឆ្នាំ២០២៧ បន្ទាប់ពីសមាជិកសភាបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាលរបស់លោក ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Michel Barnier។
លោក Michel Barnier បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងបានរយៈពេលខ្លីជាងគេបំផុត
នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់បារាំង នៅពេលដែលលោកបាន លាលែងចេញពីតំណែង
កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកតំណែង
ក្រោយទើបឡើងកាន់តំណែងបានជាង៣ខែ។
ក្នុងសុន្ទរកថាមួយមានរយៈពេល១០នាទី
ទៅកាន់ប្រជាជាតិបារាំង លោក Macron បានគូសបញ្ជាក់ថា «អាណត្តិដែលអ្នកទាំងអស់គ្នាបានផ្ដល់ឱ្យខ្ញុំគឺមានរយៈពេល៥ឆ្នាំ ហើយខ្ញុំនឹង
បន្តកាន់តំណែងរហូតដល់ចប់អាណត្តិ»។ លោក Macron ក៏បានបន្ថែមដែរថាលោកនឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ
ដោយអាទិភាពចម្បងរបស់ នាយករដ្ឋមន្ត្រីថ្មី
នោះគឺជំរុញឱ្យមានការអនុម័តកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥៕
Post a Comment