រីកចម្រើនកើតកាលវាលគុម្ព! ឈ្វេងយល់ពីមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ដែលលោក Xi Jinping បន្តយកចិត្តទុកដាក់
បរទេស៖ នៅលើពិភពលោក មានមហាតំបន់ឈូងសមុទ្រចំនួនតែ ៤ ដែលត្រូវសម្គាល់ថាជាតំបន់សេដ្ឋកិច្ចពិភពលោកដែលជឿនលឿនបំផុត បើកទូលាយបំផុតនិងរស់រវើកបំផុត។ ក្នុងនោះមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវរបស់ប្រទេសចិន មានទំហំធំជាងគេ គឺ៥ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈពិសេសជាងគេ ពោលគឺ អនុវត្តគោលនយោបាយប្រទេសមួយ-ប្រព័ន្ធគ្រប់គ្រងពីរ មានតំបន់ពន្ធគយចំនួនបី បានបង្កើតគំរូដំបូងបង្អស់នៅលើពិភពលោក។
មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវបានបើកទូលាយមុនគេក្នុងប្រទេសចិន កម្រិតបើកទូលាយខ្លាំងបំផុតក្នុងប្រទេសចិន ជាតំបន់ដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយរបស់ចិន។ ការកសាងតំបន់នេះជាយុទ្ធសាស្ត្រជាតិចិន ដែលកំណត់ លើកឡើងនិងជំរុញដោយលោក Xi Jinping ប្រធានរដ្ឋចិន។ រយៈពេលប្រាំឆ្នាំកន្លងទៅនេះ តំបន់នេះបានខិតខំច្នៃប្រឌិតថ្មីនៃវិស័យវិទ្យាសាស្ត្រ បានក្លាយជាកន្លែងគំរូនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងជាកន្លែងនាំមុខធ្វើទំនើបកម្មតាមបែបផែនចិន។
មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ មានទំហំសេដ្ឋកិច្ចសរុបបានលើសពី១៤ ទ្រីលានយាន់។ គិតត្រឹមពេលនេះ ទីនេះមានបណ្តុំឧស្សាហកម្មទំហំផលិតកម្មលើសពី ១ទ្រីលានយាន់ចំនួន ៨ ដែលផ្តោតលើវិស័យ ព័ត៌មានវិទ្យាជំនាន់ថ្មី គីមីបៃតង ឧបករប្រើប្រាស់ក្នុងផ្ទះបែបវៃឆ្លាត និងរថយន្តជាដើម។
ក្នុងចំណោមនិមិត្តសញ្ញាសម្បូរបែបនៃវប្បធម៌ចិន ការឡកម៉ុងសាយ ការប្រណាំងទូកងរ ល្ខោនចិនកាតាំង ទឹកតែត្រជាក់ ក្បាច់គុនយ៉ុងឈុនជាដើម ប្រភពគឺ មកពីមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ។ សកម្មភាពវប្បធម៌ទាំងនេះបានបង្កប់នូវតម្រិះប្រាជ្ញាប្រពៃណីចិនស្តីពីមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា ដែលបង្ហាញពីការតស៊ូព្យាយាមរបស់ប្រជាជាតិចិន ជាពិសេសគឺស្មារតីប្រណាំងទូកងរដែលតស៊ូឆ្ពោះទៅមុខរហូត គឺត្រូវបានបន្តវេនយ៉ាងល្អពីបុរាណដល់សព្វថ្ងៃនេះ៕
Post a Comment