គណៈប្រតិភូរុស្ស៊ី បំពេញទស្សនកិច្ចលើកដំបូងនៅស៊ីរី ក្រោយការដួលរលំរបស់ Assad
ម៉ូស្គូ៖ គណៈប្រតិភូរុស្ស៊ីមួយក្រុម បានធ្វើដំណើរទៅដល់ទីក្រុងដាម៉ាស ប្រទេសស៊ីរីដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីរុស្ស៊ី ទៅកាន់ប្រទេសនេះ បន្ទាប់ពីការផ្តួលរំលំអតីតប្រធានាធិបតី Bashar al-Assad។
ដំណើរទស្សនកិច្ចនេះបង្ហាញពីការបន្តចាប់អារម្មណ៍របស់រុស្ស៊ីនៅក្នុង
ប្រទេសស៊ីរី ទោះបីជាមានការផ្លាស់ប្តូររបបដឹកនាំក៏ដោយ។ រុស្ស៊ីសង្ឃឹមថានឹងរក្សាវត្តមានយោធារបស់ខ្លួន
និងបន្តដើរតួនាទីក្នុងកិច្ចការនយោបាយរបស់ស៊ីរី។
គណៈប្រតិភូនេះ
រួមមានអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov និងបេសកជនពិសេសរបស់វិមានក្រឹមឡាំង សម្រាប់ស៊ីរីលោក Alexander
Lavrentiev ហើយគ្រោងនឹងជួបជាមួយមេដឹកនាំថ្មីរបស់ស៊ីរីក្នុងសប្តាហ៍នេះ។
រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Assad
សង្ឃឹមថា នឹងរក្សាបាននូវ
មូលដ្ឋានយោធាទាំងពីររបស់ខ្លួននៅក្នុងប្រទេសស៊ីរី គឺមូលដ្ឋានទ័ពជើងទឹកនៅ Tartous
និងមូលដ្ឋានទ័ពអាកាស Hmeimim។ Tartous
គឺជាមជ្ឈមណ្ឌល
ជួសជុលនិងបំពេញបន្ថែមនៅមេឌីទែរ៉ាណេតែមួយគត់របស់រុស្ស៊ី៕
Post a Comment