ត្រាំ ប្តេជ្ញាធ្វើឱ្យព្រែកជីកប៉ាណាម៉ា មកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតាំងខ្លួនជាអ្នកបង្កើតសន្តិភាព នៅពេលស្បថចូលកាន់តំណែងអាណត្តិទីពីរ ប៉ុន្តែភ្លាមៗនោះដែរលោកបានប្តេជ្ញាថា នឹងធ្វើឱ្យព្រែកជីកប៉ាណាម៉ា មកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេវិញ។
ព្រែកជីកប៉ាណាម៉ា
ត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិកភាគច្រើន ជាមួយនិងកម្លាំងពលកម្ម
មកពីតំបន់ការីបៀនដើមកំណើតអាហ្រ្វិក (Afro-Caribbean) ហើយបានបើកដំណើរការ នៅឆ្នាំ ១៩១៤។ អតីតប្រធានាធិបតីអាមេរិក លោក Jimmy
Carter ដែលទទួលមរណភាពកាលពីខែមុន ក៏ធ្លាប់ចរចាបំណងយកព្រែកជីកនេះ
មកត្រឡប់វិញដែរនៅឆ្នាំ ១៩៧៧។
ព្រែកជីកប៉ាណាម៉ា ជាផ្លូវទឹកដែលសហរដ្ឋអាមេរិក
បានប្រគល់ទៅឱ្យប្រទេសប៉ាណាម៉ា នៅចុងឆ្នាំ ១៩៩៩។ ប៉ាណាម៉ា
ជាអ្នកគ្រប់គ្រងព្រែកជីកនេះ ប៉ុន្តែក្រុមហ៊ុនចិនបាននិងកំពុងបង្កើនវត្តមានរបស់ខ្លួន
តាមរយៈវិធីសាស្រ្តដឹកជញ្ជូន រវាងច្រកនៃមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។
លោក ត្រាំ បានគូសបញ្ជាក់ពេលស្បថចូលកាន់តំណែងថា «សំខាន់ជាងនេះទៅទៀត ចិនកំពុងធ្វើប្រតិបត្តិការ តាមព្រែកជីកប៉ាណាម៉ា
ហើយយើងមិនបានប្រគល់វាឱ្យចិនទេ យើងប្រគល់វាឱ្យប៉ាណាម៉ា ហើយយើងនឹងយកវាមកវិញ»៕
Post a Comment