សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីអំពី “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា”

 អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ លោក ឈុន សារុំ អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ តំណាងឱ្យលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)និងអ្នកស្រី មុំ រ៉ាណា តំណាងក្រុមហ៊ុនមេគង្គអ៊ុនក្លូស៊ីវ វេនឈរ (M.I.V) លោក ច័ន្ទ មករា ប្រធានផ្នែកទំនាក់ទំនង នៃធនាគារកាណាឌីយ៉ាសាខា ខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីអំពី“លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” ពិធីនេះបានរៀបចំធ្វើឡើងនាពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរឧស្សាហកម្មខេត្តព្រះសីហនុ។

លោក ឈុន សារុំ អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងការបើកកម្មវិធីវគ្គបណ្តុះបណ្តាល "លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា" ដោយកន្លងមក FASMEC បានរៀបចំកម្មវិធីសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក កម្មវីធីផ្គូរផ្គងអាជីវកម្ម និងកម្មវិធីជាច្រើនទៀត ដើម្បីជួយពង្រឹង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជា ហើយក្នុងខេត្តព្រះសីហនុរបស់យើងនេះ បានរៀបចំវគ្គបណ្តុះបណ្តាលពីរដងរួចមកហើយ គឺវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មហិរញ្ញវត្ថុ ដែលបានសហការណ៍ជាមួយក្រុមហ៊ុន Agile និងវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារ(ឌីជីថល)សហការណ៍ជាមួយក្រុមហ៊ុន មេគង្គ អ៊ុន គូស៊ីវ វេនន័រ (M.V) ដែលមានអ្នកចូលរួមប្រមាណចំនួន ២៥នាក់ក្នុងមួយវគ្គ។

លោកអនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះ អាចកើតឡើងទៅបានគឺអាស្រ័យការរៀបចំដោយ ក្រុមហ៊ុន (M.I.V និង FASMEC) ក្រោមជំនួយថវិការបដិភាគមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមសហការណ៍ដោយ ធនាគារកាណាឌីយ៉ាផងដែរ ដោយគោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងទាក់ទង នឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពីមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាយល់ដឹងពីលក្ខខណ្ឌ ការរៀបចំលិខិតស្នាម និងតម្រូវការសំខាន់ៗ នៃការទទួលបានប្រាក់កម្ចីយល់ដឹងអំពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម យល់ដឹងពីបញ្ហាប្រឈមទូទៅដែលសហគ្រាសធុនតូច និងមធ្យមជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទានយល់ដឹងអំពីលក្ខណៈវិនិច្ឆ័យ ឬតម្រូវការរបស់ធនាគារ(5C)ទទួលបានចំណេះដឹងអំពីការបរិយាបន្នហិរញ្ញប្បទាន យល់ដឹងអំពីដំណើរការ នៃការចុះឈ្មោះអាជីវកម្ម។

សូមបញ្ជាក់ផងដែរថាក្នុងវគ្គបណ្តុះបណ្តាលគឺមានរយៈពេល ១ថ្ងៃពេញ និងមានអ្នកចូលរួមចំនួន ២៥នាក់ ដែលនឹងបន្តធ្វើនៅទូទាំង ២៥រាជធានី/ខេត្តក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមគម្រោងបណ្តុះបណ្តាលនៅខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៥ ដោយសរុបអ្នកចូលរួមមានចំនួន ៦២៥នាក់ ហើយមុននឹងបញ្ចប់មតិយោបល់លោក ឈុន សារុំ បានសូមស្នើរសុំបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់ដែលមានវត្តមាននៅក្នុងថ្ងៃនេះសូមចូលរួមដល់ទីបញ្ចប់ និងត្រៀមសំនួរអោយបានច្រើន ជាពិសេសគឺត្រូវព្យាយាមក្រេបយកចំណេះដឹងនេះ និងព័ត៌មានផ្សេងៗ ដើម្បីទុកយកទៅអនុវត្តនៅក្នុងសហគ្រាសរបស់ខ្លួនផ្ទាល់។

បន្ទាប់ពីបានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញ ដោយជាមួយគ្នានោះផងដែរលោក ឈុន សារុំ អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ បិទវគ្គបណ្ដុះបណ្ដាល និងបានថ្លែងអំណរគុណដល់បងប្អូនអាជីវករ ម្ចាស់ក្រុមហ៊ុន ដែលជាសិក្ខាកាម បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បីក្រេបជញ្ជក់យកចំណេះដឹងទៅបន្តដឹកនាំតាមសហគ្រាសរបស់បងប្អូនឲ្យបានដំណើរការកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅលើអាជីវកម្មរបស់បងប្អូន ជាមួយគ្នានោះផងដែរលោក ឈុន សារុំ ក៏បានចែកសញ្ញាបត្របញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី(លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា)រយៈពេលពេញមួយថ្ងៃទៅដល់សិក្ខាកាមទាំងអស់៕










Powered by Blogger.