ស្ពានដែកបាឡេជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ សម្រេចការសាងសង់១០០%

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ស្ពានដែកបាឡេជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្តល់ជូនប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ សម្រេចការសាងសង់១០០%។ នេះបើតាមការលើកឡើង របស់លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី ខណៈលោកអញ្ជើញ អមដំណើរ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទនិងក្រុមការងារនាយកដ្ឋានផ្លូវជនបទ និងឯកឧត្តមឧត្តមសេនីយ៍ទោ សោម សុដេត កងវិស្វកម្ម ក្រសួងការពារជាតិកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ក្នុងឱកាស ចុះពិនិត្យបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកបាឡេរបស់កងវិស្វកម្មក្រសួងការពារជាតិនៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គលស្រុកកូនមុំ ខេត្តរតនគិរី។

លោក អៀម អឿន បន្តថា ក្រៅពីការងារ សាងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្ម នូវបានធ្វើការជួសជុលផ្លវចំនួន ០១ ខ្សែ មានប្រវែង៦,២០០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រផងដែរ ហើយជាលទ្ធផលទាំងស្ពាន និងផ្លូវ សម្រេចរួចរាល់១០០%។ លោកថា ការសាងសង់ស្ពានដែកបាឡេនេះគឺមានរយៈពេលត្រឹម៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ចាប់ផ្តើមរហូតដល់បញ្ចប់ជាស្ថាពរថ្ងៃនេះ។

ចំពោះ ស្ថានភាពស្ពានពេលនេះគឺអាច ឆ្លងកាត់ជាបណ្តោះសន្ន ពីព្រោះ ទើបតែសាងសង់រួចថនៅមិនទាន់គ្រប់ថ្ងៃកំណត់របស់មេតុងអាមេនោះទេ ហើយស្ពាននេះទ្រទំងន់បានត្រឹមតែ១៥តោនតែប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរគ្រប់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកលំផាត់និងស្រុកកូនមុំ សូមជួយចូលរួមណែនាំដល់គ្រប់ប្រជាពលរដ្ឋនិងអ្នកអាស្រ័យផលធ្វើចរាចរឆ្លងកាត់ស្ពានដែកបាឡេនេះសូមកុំដឹកលើសទំងន់ ដើម្បីធានាបាននូវភាពយូរអង្វែងរបស់គម្រោងស្ពាន។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាស អញ្ជើញ សម្ពោធ ទំនប់អូរតេធិបតីនៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ សម្តេចធិបតីសម្រេចអោយកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ចុះសិក្សាសាងសង់ស្ពានដែក បាឡេជូនប្រជាពលរដ្ឋ ទាំងពីរស្រុកទុកជាចំណងដៃតែម្តងដែលមានបណ្តោយ ២៧ម៉ែត្រ ទទឹង៤. ០២ម៉ែត្រ។

តំណាង ប្រជាពលរដ្ឋ ឃុំទាំងពី បានគារពថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែតដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ និងបានសម្តែងការសាទរ សប្បាយរីករាយ ដែលនឹងទទួលបាន ស្ពានដែកបាឡេ ដែលជាសមិទ្ធផលថ្មី សម្រាប់ឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំ ជាពិសេស សម្រាប់ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់ រហ័ស ជាដើម។ ពួកគាត់ថា ចាប់ពីពេលនេះតទៅ ពួកគាត់លែងព្រួយបារម្ភ ចំពោះការធ្វើដំណើរឆ្លង កាត់អូរទទឹងនេះទៀតហើយ ព្រោះត្បិត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុក បានគិតគូពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយបានជួយសាងសង់ស្ពានថ្មីបានធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ។ ប្រជាពលរដ្ឋបានអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងបានជួយសម្រួលដល់ការលំបាករបស់ពួកគាត់នៅក្នុងគ្រប់កាលៈទេស។

សូមបញ្ជាក់ថា នៅពេលខាងមុខ រាជរដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវកៅស៊ូពីចំណុចស្ពានស្រែពកផ្លូវជាតិលេខ៧៦ក្នុងស្រុកលំផាត់ ឆ្ពោះមក ផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំហើយនឹងត្រូវធ្វើស្ពានបេតុងមួយខ្សែដែលឆ្លងកាត់ដងអូរទទឹងនេះផងដែរ។

ដូច្នេះ នាពេលអនាគត វាគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ខេត្តរតនគិរី ពីព្រោះថាផ្លូវនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន ជាពិសេស ការធ្វើដំណើរនៅក្នុងរដូវវស្សា លែងជួបការលំបាក ដូចពេលមុនទៀតហើយ៕













Powered by Blogger.