ត្រាំ ប្រកាសលុបចោលសកម្មភាពប្រតិបត្តិជិត ៨០នៃអតីតរដ្ឋបាល ចូ បៃដិន
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ នៅថ្ងៃចូលកាន់តំណែងផ្លូវការ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងលុបចោលសកម្មភាពប្រតិបត្តិជិត ៨០នៃអតីតរដ្ឋបាលលោក ចូ បៃដិន ហើយនឹងដាក់ចេញនូវបទប្បញ្ញត្តិបន្ទាន់មួយដើម្បីរំសាយមន្រ្តីអាណត្តិមុន ក៏ដូចជាផ្អាកការជ្រើសរើសមន្រ្តីថ្មី។
លោក ត្រាំ
បានប្រាប់អ្នកមកចូលរួមពិធីស្បថរបស់លោក នៅឯវិមាន Capital រដ្ឋធានីវ៉ាស៉ីនតោន ដូច្នេះថា «ខ្ញុំនឹងលុបចោលសកម្មភាពប្រតិបត្តិដែលនាំឱ្យខាតបង់ជិត
៨០ នៃរដ្ឋបាលមុន»។ លោក ត្រាំ បន្តថា «ខ្ញុំក៏នឹងដាក់បទបទប្បញ្ញត្តិបន្ទាន់មួយ
ដែលនឹងបញ្ចប់ការងាររបស់មន្រ្តីការិយាល័យលោក បៃដិន
ហើយផ្អាកជាបណ្តោះអាសន្នក្នុងការជ្រើសរើសមន្រ្តីថ្មី
ដើម្បីធានាថាយើងជ្រើសរើសតែមនុស្ស ដែលស្មោះត្រង់ចំពោះសាធារណជនអាមេរិក»។
នៅក្នុងបទបញ្ជាប្រតិបត្តិមួយ
កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានឱ្យដឹងថា អំឡុងពេល
១២០ថ្ងៃក្រោយការប្រកាសបទបញ្ជា មន្ត្រីរដ្ឋាភិបាលនឹងតាមដានការអនុវត្ត
ហើយបញ្ជូនរបាយការណ៍ ទៅឱ្យទីភ្នាក់ងារដឹកនាំផែនការជ្រើសរើសមន្រ្តីសហព័ន្ធ
ដើម្បីស្តារគុណភាពនៃសេវាកម្មរដ្ឋាភិបាលឡើងវិញ។
ក្រុមមន្រ្តីរបស់លោក
ត្រាំ ក៏បានប្រកាសពីបង្កើតក្រុមប្រឹក្សាមួយ
ដែលនឹងអនុវត្តការកាត់បន្ថយមន្រ្តីរដ្ឋាភិបាលក្នុងចំនួនច្រើន
ក៏ដូចជាការលុបចោលនូវភ្នាក់ងារមួយចំនួនរបស់រដ្ឋាភិបាលផងដែរ។ សេចក្តីប្រកាស
ដែលរៀបចំអស់រយៈពេលជាច្រើនខែមកហើយ គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀត
ដើម្បីរំសាយការងារសហព័ន្ធរបស់មន្ត្រីនៃរដ្ឋបាលមុន។
បើតាមក្រុមអ្នកជំនាញ
ការរឹតបន្តឹងថ្មីលើការជ្រើសរើសមន្រ្តី របត់ការងារភ្លាមៗ
រួមទាំងសម្ពាធជុំវិញការកាត់បន្ថយមន្រ្តី
នឹងជំរុញឱ្យមន្រ្តីសហព័ន្ធដើរចេញពីរដ្ឋាភិបាល៕
Post a Comment