ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី១៤ ខែមករា ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ ដែលរៀបចំប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា
បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥
ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្ដីស្នើវិសោធនកម្ម
បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃកម្ពុជា៕
Post a Comment