ត្រាំ លើកឡើងពីផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ទៅកាន់ប្រទេសដទៃ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីផែនការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងអស់ចេញពីតំបន់ហ្កាហ្សា ហើយជាពិសេស លោកចង់ឱ្យប្រទេសអេហ្ស៉ីប និងហ្ស៊កដានីទទួលយកប្រជាជនប៉ាឡេស្ទីន ដើម្បីបង្កើតសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានលើយន្ដហោះ Air
Force One លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឱ្យអេហ្ស៉ីបទទួលយកប្រជាជនប៉ាឡេស្ទីន
ហើយខ្ញុំចង់ឱ្យហ្ស៊កដានីទទួលយកប្រជាជន ប៉ាឡេស្ទីន»។ លោក
ត្រាំបន្តថា «អ្នកទាំងអស់គ្នាកំពុងនិយាយពីប្រជាជនប្រហែល
១លាននាក់កន្លះ ហើយយើងគ្រាន់តែយកអ្វីៗទាំងអស់ចេញ (ពីហ្កាហ្សា)។
ដោយចាត់ទុកតំបន់ហ្កាហ្សាជាកន្លែងមួយត្រូវបានបំផ្លិចបំផ្លាញ
ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លោក ត្រាំ
ក៏បានបញ្ជាក់ដែរថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយព្រះមហាក្សត្រហ្ស៊កដានី
ព្រះចៅ Abdullah
II អំពីផែនការដែលលោកបានលើកឡើង
ហើយលោករំពឹងថាអាចនឹងពិភាក្សាបន្ថែមជាមួយមេដឹកនាំអេហ្ស៉ីប។
គួរបញ្ជាក់ថា
ភាគច្រើនលើសលុបនៃប្រជាជនហ្កាហ្សាជាង ២.៤លាននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនដោយសារសង្រ្គាមរវាងអ៉ីស្រាអែល
និងក្រុមហាម៉ាស ចាប់តាំងពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយកាលពីឆ្នាំមុន
រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ
បៃដិនបានបង្ហាញពីជំហរប្រឆាំងជំទាស់ទៅនឹងការជម្លៀសប្រជាជនប៉ាឡេស្ទីនទាំងបង្ខំ៕
Post a Comment