អាជ្ញាធរជាតិអប្សរាផ្គត់ផ្គង់ទឹកសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋចំនូន១៩៦៩ហិកតា

ខេត្តសៀមរាប៖ ក្នុងអំឡុងពេលដើមរដូវប្រាំងក្នុងខែមករានេះ អាជ្ញាធរជាតិអប្សរាបានផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំង នៅតាមទីតាំងភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១៩៦៩ហិកតា ទៅតាមទីតាំងដូចតទៅ៖

- បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តសង្កាត់សៀមរាប ក្រុងសៀមរាប លើផ្ទៃដីស្រែប្រាំងចំនួន១៣៥៤ហិកតា តាមស្ទឹងសៀមរាប។
- បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក លើផ្ទៃដីស្រែប្រាំងចំនួន៣០០ហិកតា តាមប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច។
- បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួកចំនួន៣១៥ហិចតា តាមទ្វារទឹកភូមិគោកត្នោតលេីប្រឡាយអូរដំរីស្លាប់ និងទ្វារទឹកដូនកែវ​ ទ្វារទឹកភូមិប្រាសាទចារយ្យ​ ភូមិល្បេីក លើប្រឡាយអូរខ្លូត៕








Powered by Blogger.