នាយករដ្ឋមន្ត្រីស៊ែប៊ី ប្រកាសលាលែងតំណែង ក្រោយរងសម្ពាធពីការតវ៉ាប្រឆាំងអំពើពុករលួយ

 ប្រភព៖ Reuters

បែលក្រាដ នាយករដ្ឋមន្ត្រីស៊ែប៊ី លោក Milos Vucevic នៅថ្ងៃអង្គារនេះបានប្រកាសលាលែងពីតំណែង ក្រោយរងសម្ពាធពីការតវ៉ាប្រឆាំងអំពើពុករលួយ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

ការតវ៉ាទាំងនេះបានផ្ទុះឡើង បន្ទាប់ពីហេតុការណ៍ដំបូលស្ថានីយរថភ្លើងដួលរលំនៅទីក្រុង Novi Sad កាលពីខែវិច្ឆិកា ដែលបណ្តាលឱ្យមនុស្ស ១៥ នាក់ស្លាប់។ 

បាតុកររាប់ពាន់នាក់ដែលរួមមានសិស្ស គ្រូបង្រៀន និងកម្មករបានចោទប្រកាន់ រដ្ឋាភិបាលរបស់ប្រធានាធិបតី Aleksandar Vucic ថា បានបណ្តោយឱ្យមាន អំពើពុករលួយរីករាលដាល ដែលជាហេតុនាំឱ្យ កើតមានឧប្បត្តិហេតុនៅស្ថានីយ៍រថភ្លើង។

លោក Vucevic បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ថា «ខ្ញុំបានជ្រើសរើសជំហាននេះ ដើម្បីកាត់បន្ថយភាពតានតឹង»។ លោកបន្ថែមថា  អភិបាលក្រុង Novi Sad ក៏នឹងលាលែងពីតំណែងផងដែរ។ លោកបានអះអាងថា តាមរយៈការលាលែងនេះរាល់ការទាមទាររបស់ក្រុមអ្នកតវ៉ាត្រូវបានបំពេញ៕



 

Powered by Blogger.