ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពីបច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា
ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់
រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្ដីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា»
ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត
ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា
ឆ្នាំ២០២៤ ក្នុងដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ
ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា
ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភ ចំពោះកំណើនយ៉ាងឆាប់រហ័សនៃ
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នា ជាមួយបញ្ហាប្រឈមផ្សេងទៀត
ដូចជាការជំពាក់បំណុលលើសលប់ជាដើម។
ការផ្ដួចផ្ដើមឱ្យមានដំណើរ
ការពិគ្រោះយោបល់បានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងសម្របសម្រួលឱ្យ
មានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា។
តាមសេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា
ដើម្បីបង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព
និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទដល់ភាគីពាក់ព័ន្ធទាំងអស់
ក្នុងការដោះស្រាយបញ្ហាប្រឈម
និងចាប់យកកាលានុវត្តភាពក្នុងការពង្រឹងវិស័យធនាគារនិងហិរញ្ញវត្ថុ៕
សូមអានសេចក្តីថ្លែងការណ៍រួម
របស់ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិទាំងស្រុង៖
Post a Comment