អភិបាលស្រុកកោះញែក ចុះសួរសុខទុក្ខ និងនាំអំណោយចែកប្រជាពលរដ្ឋ ១គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក លោក សា ស្លឹម អភិបាលរងស្រុក និងសហការី នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយចែកជូនលោក ខ្វែង ក្រាក់ និងក្រុមគ្រួសារ ក្នុងភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង។

អំណោយដែរត្រូវទទួលបានរួមមាន៖ ថវិកាចំនួន ១.០៤០.០០០រៀល និងសម្ភារប្រើប្រាស់ រូមមាន ស័ង្កសីចំនួន ២០ សន្លឹក ដែកគោល៥សុង ចានឆ្នាំងសំលៀកបំពាក់មុងភួយកន្ទេលសម្ភារសិក្សាមានប៊ិចសៀវភៅ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។

គួបញ្ជាក់ផងដែរថា ករណីហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសារនេះ វេលាម៉ោង៩ និង១០ នាទីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិក្ដោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ទំហំផ្ទះដែលត្រូវខូចខាតទាំងស្រុងមានទំហំ ៥ ម៉ែត្រគុណនិង ៦ ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្ដារ ប្រក់ស័ង្កសី។ មូលហេតុនៃការឆេះផ្ទះនេះ បណ្ដាលមកពីភ្លេីងឆេះព្រៃរាលទៅឆេះផ្ទះដែលម្ចាស់មិននៅផ្ទះ បណ្ដាលឱ្យឆេះអស់ទាំងស្រុង។

នាឱកាសនោះលោក សី ទូច អភិបាលស្រុកកោះញែកបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខលើកទឹកចិត្តពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងបានផ្តាំផ្ញើដល់អ៊ុពូមីងត្រូវចេះថែទាំសុខភាពនិងជូនពរអ៊ុពូមីងទទួលបានសុខភាពល្អរឹងមាំ

លោក ខ្វែង ក្រាក់ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សី ទូច អភិបាលនៃខណៈអភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រួលទុក្ខលំបាករបស់គាត់ពេលដែលគាត់កំពុងតែមានភាពខ្វះខាតដោយសារភ្លើងឆេះផ្ទះសូមជូនពរលោក សី ទូច អភិបាលស្រុកកោះញែក ព្រមទាំងថ្នាក់ដឹកនាំស្រុកទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងសូមបួងសួងវត្ថុស័ក្កសិទ្ធនៅក្នុងលោកតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕




Powered by Blogger.