ក្រសួងបរិស្ថាន៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គុណភាពខ្យល់គឺល្អណាស់

ភ្នំពេញ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺល្អណាស់។

បើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមករានេះ គុណភាពខ្យល់គឺមានគុណល្អណាស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដូច្នេះសូមប្រជាពលរដ្ឋមេត្តាជ្រាប៕








 

Powered by Blogger.