ចំណូលពីលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនបានថវិកាប្រមាណ១៨,៥១លានដុល្លារ នៅឆ្នាំ២០២៤
ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា នៅឆ្នាំ២០២៤កន្លងមកនេះ ក្រសួងបានរកចំណូលពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានថវិកាប្រមាណ១៨,៥១លានដុល្លារអាមេរិក ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ
និងដឹកជញ្ជូន បានចែកដល់អ្នកសារព័ត៌មាន
និងមន្ត្រីដែលចូលរួមក្នុងសន្និបាតក្រសួងសារធាណការ នាព្រឹកថ្ងៃទី២២
ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ការងារដឹកជញ្ជូនផ្លូវគោកក្នុងឆ្នាំ២០២៤
ក្រសួងបានផ្តល់សេវាចុះបញ្ជី លិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូន
ផ្លូវគោក បានចុះបញ្ជីយានយន្តចំនួន៣៧៣ ០៦៩គ្រឿង (ម៉ូតូ៣១៧ ៧១២គ្រឿង
និងរថយន្ត៥៥៣៥៧គ្រឿង) កើនឡើង០,០១%
ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៧០ ៥៧៧គ្រឿង ។
ក្រសួងសាធារណការ
បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនចំនួន៣០
៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ១៨,៥១លានដុល្លារអាមេរិកកើនឡើង០,០១%
ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន១៨,៣៩លានដុល្លារអាមេរិក
។ បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន៣
១២២គ្រឿង កើនឡើង ៣១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៧៥៧គ្រឿង ។ បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
(ឆៀក) ចំនួន ៤៦៧ ៣៦០គ្រឿង កើនឡើង១២,៥៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤១៥ ១២៩គ្រឿង ។
ជាមួយគ្នានោះដែរ
ក្រសួងបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន២
៨៥១ ៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យមានចំនួន១ ៨០៣គ្រឿង ថយចុះ១៩,៧៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន២២៤៧គ្រឿង និងបានត្រួតពិនិត្យយាន
យន្តកែច្នៃខុសលក្ខណៈ បច្ចេកទេស មានចំនួន៥៤ ៥២១គ្រឿង កើនឡើង ៤៦,២៦% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ២៧៦គ្រឿង ៕
Post a Comment