គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយ​ទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបានជាង ៦៥% គ្រោងបញ្ចប់នៅខែមិថុនាឆ្នាំ២០២៦

ភ្នំពេញ៖ គឹតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់​បន្ថយ​ទឹក​ជំនន់​ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥% ដោយគ្រោងបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២៦។

សូមជម្រាបថា ការងារអនុវត្តន៍បានរួមមាន៖ ក. អាងទឹក (អាងទឹកពង្រ បញ្ចប់១០០%, អាងទឹក​វាំង​ហែង​បញ្ចប់ ១០០%, អាងទឹកកន្សែង ៩៩%), ខ. ប្រពន្ធ័ប្រឡាយខ្នាតធំ (MC1-1=,២២គម អនុវត្តបាន៩៩%, MC1-2=៣២,៣៩គម អនុវត្តបាន៨៥%, MC2=១៦,៤២គម= ៩៥.០៤%, MC3-1=២៨,៣៥គម= ៣៨%, MC3-2=,២២គម= ៩៨.០៥%,សំណងសិល្បៈការ្យ បានសាងសង់បញ្ចប់ ចំនួន ១៣៤សំណង់ និងកំពុងដំណើរការសាងសង់ចំនួន១០សំណង់ ក្នុងចំណោមសំណង់សិល្បការ្យសរុប ២១៣)។

គួរបញ្ជាក់ថា នៅពេលសាងសង់រួចប្រព័ន្ធធារាសាស្ត្រនេះ នឹងអាចជួយស្រោចស្រពស្រូវវស្សា បានចំនួន ២៨ ៣៦៤ហិកតា និងស្រូវប្រាំង បានចំនួន ១៣ ៨២៧ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ១២ នៃស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕











 

Powered by Blogger.