ហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល៤នាក់ទៀត ក្រោមដំណាក់កាលទីពីរនៃបទឈប់បាញ់
ប្រភព៖ Reuters
ហ៊្សេរុយសាឡិម៖ នៅថ្ងៃសៅរ៍ ទី២៥ ខែមករានេះ ក្រុមហាម៉ាស បានដោះលែងទាហានស្រ្តីអ៊ីស្រាអែល ៤នាក់ដែលជាចំណាប់ខ្មាំង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ២០០នាក់ទៅតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានបំណងបញ្ចប់សង្រ្គាមរយៈពេល ១៥ខែនៅតំបន់ហ្កាហ្សា។
នេះគឺជាការដោះដូរគ្នាលើកទីពីរ
ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។
ក្រុមហាម៉ាស់បានប្រគល់ជនស៊ីវិលជាស្ត្រីជនជាតិអ៊ីស្រាអែល
៣នាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន ៩០នាក់រួចហេីយ។
ទាហាន ៤រូបនោះមានឈ្មោះ Karina
Ariev, Daniella Gilboa, Naama Levy និង Liri Albag។ ពួកគេឈរជើងប្រចាំនៅប៉ុស្តិ៍សង្កេតការណ៍មួយនៃតំបន់ហ្កាហ្សា
ហេីយត្រូវក្រុមហាម៉ាសចាប់ពង្រត់យកទៅ អំឡុងពេលវាយឆ្មក់លេីទឹកដីអ៊ីស្រាអែល
កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។
អ្នកទាំង
៤ត្រូវបាននាំទៅកាន់វេទិកាមួយក្នុងទីក្រុងហ្កាហ្សា
នៅចំពោះមុខប្រជាជនប៉ាឡេស្ទីនដ៏ច្រើនកុះករ
និងឡោមព័ទ្ធដោយក្រុមប្រដាប់អាវុធហាម៉ាសជាច្រេីន។ បន្ទាប់មក
ពួកគេត្រូវបាននាំចូលទៅក្នុងរថយន្តកាកបាទក្រហមអន្តរជាតិ (ICRC)
រួចបញ្ជូនទៅឱ្យកងកម្លាំងអ៊ីស្រាអែល។ បេីតាមក្រសួងសុខាភិបាលអ៊ីស្រាអែល
ពួកគេនឹងបានជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗ
ហើយនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនៅភាគកណ្តាលអ៊ីស្រាអែល។
ក្រុមហាម៉ាសនិយាយថា
អ្នកទោស២០០នាក់ក៏នឹងត្រូវដោះលែង នាថ្ងៃសៅរ៍នេះដែរ។
ពួកគេរាប់បញ្ចូលទាំងជនសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត
ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការវាយប្រហារសម្លាប់មនុស្សរាប់សិបនាក់៕
Post a Comment