បេសកជនអ៊ុយក្រែនរបស់ ត្រាំ ជំរុញឱ្យមានការដាក់សម្ពាធអតិបរមាលើអ៊ីរ៉ង់
ប្រភព៖ Reuters
ប៉ារីស៖ លោក Keith Kellogg បេសកជនអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការដាក់សម្ពាធអតិបរមាលើអ៊ីរ៉ង់ ដែលនេះអាចជាសញ្ញាបង្ហាញពីគោលនយោបាយការបរទេសដ៏តឹងតែងមួយ ក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។
ការអំពាវនាវនេះ
ធ្វើឡើនៅក្នុងព្រឹត្តិការណ៍ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់មួយ ដែលរៀបចំឡើង
ដោយក្រុមប្រឹក្សាជាតិនៃការតស៊ូរបស់អ៊ីរ៉ង់ ដែលហៅកាត់ថា NCRI
នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍។ នាឱកាសនោះ
លោកបានសង្កត់ធ្ងន់លើគោលដៅជំរុញឱ្យមានការផ្លាស់ប្តូររបស់ប្រទេសនេះ
ទៅរកលទ្ធិប្រជាធិបតេយ្យ។
ឧត្តមសេនីយចូលនិវត្តន៍ Kellogg
ដែលត្រូវបានតែងតាំង ជាបេសកជនពិសេស
ទទួលបន្ទុកកិច្ចការអ៊ុយក្រែននិងរុស្ស៊ី បានលើកឡើង ពី «ឱកាសមាស» ក្នុងការផ្លាស់ប្តូរអ៊ីរ៉ង់ឱ្យកាន់តែប្រសើរឡើង។ លោកបានព្រមានថា
ឱកាសនេះនឹងមិនស្ថិតស្ថេរជារៀងរហូត នោះទេ ហើយបានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់
ដើម្បី «ទាញយកភាពទន់ខ្សោយ» របស់អ៊ីរ៉ង់ដែលកំពុងតែមាន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា
សម្ពាធដែលលោកកំពុងអំពាវនាវមិនត្រឹមតែផ្នែកយោធាប៉ុណ្ណោះទេ
តែត្រូវតែរួមបញ្ចូលទាំងវិស័យ សេដ្ឋកិច្ចនិងការទូតផងដែរ។
ក្រសួងការបរទេសអ៊ីរ៉ង់
បានចេញប្រតិកម្មយ៉ាងខ្លាំងក្លាដោយថ្កោលទោសបារាំង ពីបទធ្វើជាម្ចាស់ផ្ទះឱ្យក្រុម NCRI
ដែលអ៊ីរ៉ង់ចាត់ទុកជា «ក្រុមភេរវករ»។ អ៊ីរ៉ង់បានចាត់ទុកទង្វើរបស់បារាំងថាជា ការគាំទ្រដល់អំពើភេរវកម្ម
និងជាការរំលោភ លើកាតព្វកិច្ចអន្តរជាតិ៕
Post a Comment