ពូទីន ថា វិបត្តិសង្រ្គាមអ៊ុយក្រែន ប្រហែលជាមិនកើតឡើងទេ ប្រសិនបើពេលនោះ លោក ត្រាំ ជាប្រធានាធិបតីអាមេរិក

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា វិបត្តិអ៊ុយក្រែនឆ្នាំ២០២២ ដែលចង់សំដៅលើសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ ប្រហែលជាអាចត្រូវបញ្ចៀសមិនឱ្យកើតឡើង ប្រសិនបើលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក នាពេលនោះ។

លោកប្រធានាធិបតីរុស្ស៉ី ក៏បានបង្ហាញឆន្ទៈចង់ជួបលោក ត្រាំ ដើម្បីពិភាក្សាគ្នា អំពីសង្រ្គាមអ៊ុយក្រែនផងដែរ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានបង្ហាញបំណងចង់ជួបរូបលោក ឱ្យបានឆាប់ៗ ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាម។

លោក ពូទីន ​បាននិយាយដូច្នេះថា ខ្ញុំយល់ស្របជាមួយលោក ត្រាំ ត្រង់ចំណុចដែលថា ប្រសិនបើលោកជាប្រធានាធិបតីអាមេរិក ប្រសិនបើជ័យជម្នះរបស់លោក មិនត្រូវបានគេលួច កាលពីឆ្នាំ២០២០ទេនោះ ប្រហែលជាពុំមានវិបត្តិនៅអ៊ុយក្រែន ដែលលេចឡើង នៅឆ្នាំ២០២២ឡើយ៕




Powered by Blogger.