អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំ៧ចំណុច ដើម្បីការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំចំនួន ៧ចំណុច ដើម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។
យោងតាមសេចក្តីណែនាំស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន
និងវៀតណាម ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែមករា
ឆ្នាំ២០២៥ បានលើកឡើងថា ដើម្បីធានានូវបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់
របៀបរៀបរយ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជន
ឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការណែនាំដល់នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ
និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» និងត្រូវយកចិត្តទុកដាក់បន្ថែមលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម
៖
១.
ប្រមូលក្តាប់ព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខជាតិ
ជាពិសេសក្តាប់ឱ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ
ឬការញុះញង់បង្កសង្គ្រាមចិត្តសាស្ត្រ បង្កើតឱ្យមានភាពចលាចលក្នុងសង្គម
សំដៅម្ចាស់ការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព
។
២. ត្រូវចាត់វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពនៅតាមទីអារាម ព្រះវិហារចិន និងវៀតណាម ក៏ដូចជា ទីសក្ការៈ
កន្លែងកម្សាន្តសប្បាយ និងរមណីយដ្ឋាននានាដោយយកចិត្តទុកដាក់បង្ការ
ទប់ស្កាត់មិនឱ្យកើតមានបទល្មើសផ្សេងៗ
ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្រុម ក្មេងទំនើ.ង
និងត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ ។
៣. ត្រូវបង្កើនសកម្មភាពល្បាត ត្រួតពិនិត្យ
ដើម្បីបង្ការ ទប់ស្កាត់
និងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបទល្មើសគ្រឿងញៀ.ន
សកម្មភាពក្មេងទំនើ.ងតាមដងផ្លូវ ល្បែង ស៊ីសងខុសច្បាប់
ការប្រើប្រាស់ដោយខុសច្បាប់នូវអាវុ.ធ គ្រឿងផ្ទុះ គ្រាប់រំសេវ
សំដៅធានាដល់បរិយាកាស សន្តិសុខ និងសុវត្ថិភាពសង្គម ។
៤.យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អប្រសើរ
ដោយត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមទីប្រជុំជន
ច្រកចេញ-ចូលរាជធានី-ខេត្ត បញ្ចៀសការកកស្ទះ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ
ធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានា
ដោយក្តីសប្បាយរីករាយ និងត្រូវបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
(ទាំងនៅពេលថ្ងៃ និងពេលយប់)
សំដៅកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផង
និងរួមចំណែកដល់ការងារបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសនានាផង ។
៥.
ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រំលឹកដាស់តឿនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ
ជាពិសេសភ្លើងទៀន ធូប នៅពេលសែនព្រេន ភ្លើងចង្ក្រាន ហ្គាស ចរន្តអគ្គិសនី។ល។
និងត្រូវមានវិធានការល្បាត ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការលក់ដូរផាវ
កាំជ្រួច រួមទាំងសកម្មភាពដុតផាវ ឬកាំជ្រួច
ឬការបង្កសំឡេងផ្ទុះផ្សេងៗដែលបង្កឱ្យមានការភ័យខ្លាច
និងអាចបង្កជាអគ្គិភ័យ ។
ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង
និងមធ្យោបាយប្រចាំការ ២៤/២៤ម៉ោង ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់
និងសង្គ្រោះពេលមានហេតុការណ៍អគ្គិភ័យកើតឡើងជាយថាហេតុ ។
៦.
ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់
និងការងារផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស
ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាពនូវរាល់សភាពការណ៍បញ្ហាកកស្ទះចរាចរណ៍
ឬហេតុការណ៍នានាដែល កើតឡើងជាយថាហេតុ ។ ទន្ទឹមនោះត្រូវចាត់ក្រុមប្រតិកម្មរហ័ស
ធ្វើការតាមដានរាល់ព័ត៌មានពីគ្រប់ប្រភព ដើម្បីឆ្លើយតបបកស្រាយបំភ្លឺ
និងចាត់វិធានការបន្សាបឥទ្ធិពលចំពោះព័ត៌មានប្រឌិត ក្លែងក្លាយ
ដែលមានចរិតញុះញង់ និងបំពុលដល់បរិយាកាសសង្គម ។
៧. ត្រូវធ្វើការបូកសរុបសភាពការណ៍
និងលទ្ធផលអនុវត្តវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ផ្ញើមកសេនាធិការដ្ឋាន
នៅម៉ោង១៥:០០នាទី នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត ។
ជាមួយគ្នានោះដែរ អគ្គស្នងការបានស្នើ
ឯកឧត្តម-លោកប្រធាននាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ
និងឯកឧត្តម-លោកស្នងការនគរបាលរាជធានី-ខេត្ត
ចាត់តាំងអនុវត្តប្រុសរដោយស្មារតីទទួលខុសត្រូវខ្ពស់៕
Post a Comment