រដ្ឋមន្ត្រី នេត្រ ភក្ត្រា វាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាននិងគណៈកម្មាធិការបក្សខេត្តក្រចេះដែលរួមគ្នាបម្រើប្រជាពលរដ្ឋ
អត្ថបទ៖ ក្រសួងព័ត៌មាន
ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងរួមគ្នាជាមួយគណៈកម្មាធិការបក្សខេត្តក្រចេះ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ បម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផលក្នុងឆ្នាំ២០២៤ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។
ការវាយតម្លៃបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ
បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការគណបក្សខេត្ត នារសៀលថ្ងៃទី០៨ ខែមករា
ឆ្នាំ២០២៥ នៅខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន
សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ
ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក
ឃុំ សង្កាត់ ជាច្រើនរយនាក់។
រដ្ឋមន្ត្រី
នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត
និងជំរុញក្រុមការងារបន្តការបម្រើប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបន្ថែមទៀត
ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ
គឺជាគោលការណ៍មួយរបស់គណបក្សប្រជាជនកម្ពុជា
ដើម្បីធ្វើយ៉ាងឱ្យខេត្តក្រចេះជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់គណបក្សប្រជាជនកម្ពុជា
និងទទួលបានការជឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋលើរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជានិងឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងទៀត, ប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍
និងទទួលបានសន្តិភាពពេញលេញ
ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ គណបក្សប្រជាជនកម្ពុជា
គឺជាគណបក្សមួយមានភាពចាស់ទុំជាងគេផ្នែកនយោបាយ
និងមានការគាំទ្រដ៏ច្រើនលើសលុបពីបងប្អូនប្រជាពលរដ្ឋ និងជាគណបក្ស
ដែលនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសកម្ពុជា
ហើយបានធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស
មូលដ្ឋានគ្រឹះរបស់គណបក្ស គឺកសាងអំពើល្អ ធ្វើអំពើល្អ
ពិសេសការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
គណបក្សប្រជាជនកម្ពុជា
តែងតែគិតគូជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមរស់ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ
មិនទុកឱ្យពលរដ្ឋជួបទុក្ខលំបាក
និងមិនរត់ចោលប្រជាពលរដ្ឋទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ
និយាយជារួមគឺសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី
បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក
សមាជិកាគណបក្សបន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ
និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋាន
ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា
នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត៕
Post a Comment