ហ្សេលេនស្គី ថា ពូទីន ខ្លាចមិនហ៊ានចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន

ប្រភព៖ AFP 

កៀវ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានច្រានចោល​លទ្ធភាពជួបនិយាយគ្នាដោយផ្ទាល់ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន។

ការលើកឡើងរបស់​លោក ហ្សេលេនស្គី គឺបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការចរចាជាមួយអ៊ុយក្រែន អាចទៅរួច ប៉ុន្តែមិនមែនជាមួយ​លោក ហ្សេលេនស្គី នោះទេ។

លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះ លោក ពូទីន បានបញ្ជាក់ឱ្យឃើញជាថ្មីម្តងទៀតថា រូបលោកភ័យខ្លាច ចំពោះការចរចា... ខ្លាចមេដឹកនាំដែលរឹងមាំ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីអូសបន្លាយសង្រ្គាម»



Powered by Blogger.