យន្ដហោះដឹកអ្នកដំណើរ បុកគ្នាកណ្ដាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានបុកគ្នានៅកណ្ដាលអាកាស ជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក
Black Hawk កាលពីយប់ថ្ងៃពុធ ទី២៩ ខែមករា
(ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ស្ថិតនៅក្បែរអាកាសយានដ្ឋាន Reagan National
Airport។
ក្រោយឧបទ្ទវហេតុនេះកើតឡើង
អាជ្ញាធរអាមេរិកបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់កន្លែងកើតហេតុភ្លាមៗ
រីឯជើងហោះហើរទាំងអស់នៅឯអាកាសដ្ឋាន Reagan National Airport ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន។ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យសេតវិមាន
លោកស្រី Karoline Leavitt បានប្រាប់ទូរទស្សន៍ Fox
News ថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលការជូនដំណឹងពី
ឧបទ្ទវហេតុនេះហើយ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះណាម្នាក់ទេ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA
បានឱ្យដឹងថាយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បានបុកគ្នានៅកណ្ដាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk
នៅពេលហោះជិតទៅដល់អាកាសយានដ្ឋាន Reagan National Airport។ ក្រុមហ៊ុន PSA Airlines ដែលធ្វើប្រតិបត្តិការជើងហោះហើរលេខ
៥៣៤២ សម្រាប់ក្រុមហ៊ុន American Airlines គឺបាន
ហោះចាកចេញពីទីក្រុង Wichita រដ្ឋ Kansas។ តាម American Airlines យន្ដហោះនេះមានផ្ទុកអ្នកដំណើរ៦០នាក់
និងក្រុមការងារនៅលើ យន្ដហោះ៤នាក់ រីឯយោធាអាមេរិកអះអាងថាមានទាហាន ៣នាក់
ជិះនៅលើឧទ្ធម្ភាគចក្រ Black Hawk ៕
Post a Comment