ពលរដ្ឋមានបញ្ហាភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ លោកវេជ្ជបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានអោយដឹងថា ការពិនិត្យ និងព្យាបាលជំងឺខាងលើនេះ មានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ហើយរយៈពេល៤ថ្ងៃនេះឃើញថាប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ច្រមុះ បំពង់ក ត្រចៀក បានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃយ៉ាងច្រើនកុះករ។ លោកថា ការពិនិត្យ និងព្យបាលនេះ ខាងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី សហការជាមួយមជ្ឈមណ្ឌលវះកាត់កុមារ(ពេទ្យគៀនឃ្លាំង) និង មានវេជ្ជ. Karl A.Holzinger មកពីសហរដ្ឋអាមេរិកចូលរួមពិនិត្យព្យាបាលផងដែរ ។ 

ជាលទ្ធផល ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យបាលជំងឺភ្នែកជូនប្រជាពលរដ្ឋបានចំនួន៣៣០នាក់ក្នុងនោះ ជំងឺដក់ទឹកក្នុងភ្នែក០៧នាក់. ជំងឺបាយភ្នែក៧៥នាក់. កន្ទុយថ្លែន៥៨នាក់. រលាកភ្នាស សរ៣០នាក់. ភ្នែកធម្មតា២០០ នាក់ និងបកបាយភ្នែក៤៧នាក់។ដោយឡែកអ្នកជំងឺ ត្រចៀក ច្រមុះ បំពង់ក ចំនួន១៧៨នាក់ ក៏បានទទួលការពិនិត្យ និងព្យាបាលផងដែរ។ 

សូមបញ្ជាក់ថា ហើយ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលវះកាត់កុមារ(ពេទ្យគៀនឃ្លាំង) បានមកធ្វើកិច្ចសហការណ៍ជាមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងការជួយវះកាត់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ ដែលមានបញ្ហាភ្នែកឡើងបាយ ត្រចៀក បំពង់ក ច្រមុះនៅមន្ទីរបង្អែកខេត្តរតនគីរី៕












Powered by Blogger.