ពូទីន៖ សង្រ្គាមអ៊ុយក្រែន នឹងចប់ ត្រឹម២ខែ បើលោកខាងលិច ឈប់ជួយទីក្រុងកៀវ
ប្រភព៖ AFP
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា សង្រ្គាមដែលកំពុងបន្តអូសន្លាយ នៅអ៊ុយក្រែន មុខជានឹងចប់ក្នុងរយៈពេលត្រឹម២ខែ ឬឆាប់ជាងនេះទៅទៀត ប្រសិនបើក្រុមលោកខាងលិច ឈប់ផ្តល់ការគាំទ្រដល់ទីក្រុងកៀវ តទៅទៀត។
សង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើង
តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត ៣ឆ្នាំមកហើយ
និងហាក់នៅតែមិនទាន់មានសញ្ញាថា នឹងថមថយឡើយ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ ដែលទើបត្រឡប់មកកាន់អំណាចសាជាថ្មី បានប្តេជ្ញាថា
នឹងជួយស្វែងរកទីបញ្ចប់ឱ្យបានឆាប់ សម្រាប់ជម្លោះនេះ ក៏ដោយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន
មកពីទូរទស្សន៍រដ្ឋរុស្ស៉ី លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងថា
អ៊ុយក្រែននឹងមិនមានលទ្ធភាពតស៊ូប្រយុទ្ធ បានយូរទៀតឡើយ សូម្បីតែត្រឹម១ខែ
ប្រសិនបើលែងទទួលបានការគាំទ្រហិរញ្ញវត្ថុ និងសព្វាវុធតទៅទៀត
ពោលគឺអ្វីៗមុខជានឹងបញ្ចប់ទៅវិញមិនខាន ក្នុងរយៈពេលត្រឹមប្រហែល ១ខែកន្លះ
ឬក៏២ខែតែប៉ុណ្ណោះ៕
Post a Comment