សកម្មភាពកម្លាំងនគរបាលខេត្តកែប ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម
អត្ថបទ៖ ទ្រី ហៀន
ដោយមានការយកចិត្តទុកដាក់អំពីសន្តិសុខ និងសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកសំរាកកម្សាន្ត នៅខេត្តកែប នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តអនុវត្តតាមផែនការរបស់ខ្លួន ដោយពង្រាយកងកម្លាំងនគរបាល តាមដងផ្លូវសំខាន់ៗ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ទ្រោលសភាពការណ៍បទល្មើសលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗទៀត និងត្រៀមជួយសង្គ្រោះក្នុងហេតុការណ៍ណាមួយដែលកើតមានឡើងជាយថាហេតុ៕
Post a Comment