ត្រាំ ព្រមានជាថ្មីពីការដាក់ពន្ធគយ ១០០ភាគរយ ក្នុងករណីដែល BRICS ប្រេីលុយផ្សេងជំនួសប្រាក់ដុល្លារ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថានឹងដាក់ពន្ធ ១០០ភាគរយ ដល់សមាជិកនៃក្រុមប្រទេស BRICS ជុំវិញបំណងរបស់ពួកគេក្នុងការប្រេីប្រាស់រូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុល្លារអាមេរិក ដូចដែលលោកធ្លាប់និយាយក្រោយឈ្នះការបោះឆ្នោត។
BRICS ដំបូងឡេីយរួមមានប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង
ឥលូវនេះមានសមាជិក ថ្មីទៀតដូចជា ឥណ្ឌូណេស៊ី អេហ្ស៉ីប អេត្យូពី អ៊ីរ៉ង់
និងអេមីរ៉ាត់អារ៉ាប់រួម។ ពួកគេមិនទាន់មានរូបិយប័ណ្ណរួមនៅឡេីយទេ
ប៉ុន្តែការពិភាក្សាជាយូរមកហេីយលើប្រធានបទនេះ បានរីកចម្រេីនខ្លះបន្ទាប់ពីលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
លោក ត្រាំ
បាននិយាយលើបណ្តាញសង្គម Truth
Social នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលស្ទើរតែដូចគ្នានឹងសារដែលលោកធ្លាប់បង្ហោះកាលពីថ្ងៃទី៣០
ខែវិច្ឆិកា ថា «យើងនឹងទាមទារការប្តេជ្ញាចិត្តពីប្រទេស
ដែលហាក់ដូចជាមានទំនាក់ទនងមិនសូវល្អជាមួយអាមេរិកទាំងនេះថា
ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី
ឬយករូបិយប័ណ្ណផ្សេងមកជំនួសប្រាក់ដុល្លារអាមេរិក
បេីពុំនោះទេពួកគេអាចប្រឈមមុខនឹងពន្ធ ១០០ភាគរយ»។
លោក ត្រាំ
បន្ថែមថា «គ្មានឱកាសដែល BRICS
អាចជំនួសប្រាក់ដុល្លារអាមេរិកក្នុងការធ្វេីពាណិជ្ជកម្មអន្តរជាតិ
ឬនៅកន្លែងផ្សេងទៀតបានទេ ហើយប្រទេសណាដែលព្យាយាមធ្វេីដូច្នេះ
គួរតែត្រៀមខ្លួនស្វាគមន៍ពន្ធគយ រួចឈប់ទាក់ទងជាមួយអាមេរិកទៅ»៕
Post a Comment