ត្រាំ ថានឹងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome សម្រាប់សហរដ្ឋអាមេរិក
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បាននិយាយថាលោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយ ដើម្បីចាប់ផ្ដើមផលិត ប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron Dome មួយ សម្រាប់សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងប្រព័ន្ធដែលអ៉ីស្រាអែលបានប្រើប្រាស់ដើម្បីស្ទាក់ចាប់រ៉ុក្កែតរាប់ពាន់គ្រាប់។
អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤
លោក ត្រាំ
បានសន្យាម្ដងហើយម្ដងទៀតថាលោកនឹងផលិតកំណែថ្មីមួយនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Iron
Dome របស់អ៉ីស្រាអែល សម្រាប់សហរដ្ឋអាមេរិក។ ប៉ុន្តែ
លោកមិនបានខ្វល់ឡើយពីការពិតដែលប្រព័ន្ធមីស៊ីលដូចជា Iron Dome ត្រូវបានផលិតឡើងដើម្បីប្រឆាំងនឹងការគំរាមកំហែងរយៈចម្ងាយ ខ្លី
ដោយវាមិនស័ក្តិសមសម្រាប់ការការពារប្រឆាំងនឹងមីស៊ីលអន្តរទ្វីបដែលជាអាវុធបង្កគ្រោះថ្នាក់ធំដល់សហរដ្ឋអាមេរិកនោះទេ។
ថ្លែងទៅកាន់សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ
នៅក្នុងទីក្រុង Miami លោក ដូណាល់ ត្រាំ
បានគូសបញ្ជាក់ថា យើងត្រូវការចាប់ផ្ដើមជាបន្ទាន់ដើម្បីផលិតប្រព័ន្ធខែល
ប្រឆាំងមីស៊ីល Iron Dome ដែលនឹងការពារសហរដ្ឋអាមេរិក។ លោក
ត្រាំ បន្តថាប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះនឹងត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក៕
Post a Comment