KOICA សន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការកសាងសមត្ថភាពនៅសាលាភូមិន្ទរដ្ឋបាលកម្ពុជា
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការប្រកាសអំពីគម្រោងចំនួន១១,៧លានដុល្លារ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឲ្យស្ថាប័ននេះប្រសើរឡើង។ ការប្រកាសនេះត្រូវបានធ្វើឡើងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុប សម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំបញ្ចប់ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន
ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICAកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល
និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងសហការរវាង KOICA និងរដ្ឋាភិបាលកម្ពុជា។
ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០
ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA
និងមន្ត្រីមកពីក្រសួងមុខងារសាធារណៈ និង
សាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។ ការសិក្សានេះ ផ្តោតលើការកែលម្អធាតុផ្សំនៃគម្រោង
និងការរៀបចំមូលដ្ឋានសម្រាប់រៀបចំធាតុចូល ទៅក្នុង កំណត់ហេតុនៃកិច្ចពិភាក្សា(RoD)រវាង KOICA និងក្រសួងដែលរំពឹងថា
នឹងត្រូវបានចុះហត្ថលេខានៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីវិធានការសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជារួមមាន៖
ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន
និងប្រព័ន្ធលើកទឹកចិត្ត។ ឯកឧត្តម បានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការទាន់ពេលវេលារបស់គម្រោងKOICA
ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។
គម្រោងនេះ
ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការ
តាមរយៈការផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ
និងប្រព័ន្ធបណ្តុះបណ្តាល ដោយផ្តោតជាពិសេសលើការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាន
និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ។
លើសពីនេះទៀត ការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណែត
នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិត
និងក្រៅប្រព័ន្ធ (online and offline)
ដែលរួមចំណែកដល់គោលដៅរបស់ សាលាភូមិន្ទរដ្ឋបាល
ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។
តាមរយៈការបង្កើតវេទិកាអប់រំតាមអ៊ីនធឺណិត
និងការពង្រឹងការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)
ក្នុងវិស័យអប់រំសម្រាប់មន្ត្រីរាជការគម្រោងនេះក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជានៃការធ្វើបរិវត្តកម្មឌីជីថល ឬ Digital Transformation
ក្នុងការគ្រប់គ្រងសាធារណៈ។ គំនិតផ្តួចផ្តើមនេះ
ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រតិបត្តិការ
និងបង្កើតសេវាសាធារណៈ ដែលដំណើរការដោយបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។
គួរកត់សម្គាល់ថា KOICA
បានធ្វើការសិក្សាលទ្ធភាពដំបូងសម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ
ក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសិក្សាលទ្ធភាពទទួលបានលទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA
អនុម័តលើការអភិវឌ្ឍន៍គម្រោងចំនួន១១,៧លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ
ចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៩។ នេះជាការបន្ថែមចំនួន១,៧លានដុល្លារ និងជាការពន្យាររយៈពេលពីរឆ្នាំ
បើធៀបនឹងសំណើដើមនៃគម្រោង១០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ៕
KOICA Pledges $11.7 Million for Governance Reform and Capacity Building at Cambodia’s Royal School of Administration
Phnom Penh៖ The Korea International Cooperation Agency (KOICA) reaffirmed its commitment to Cambodia’s development through the announcement of an $11.7 million project aimed at strengthening the capacity of the Royal School of Administration (RSA) for governance reform and institutional advancement. The announcement was made January 24, 2025 during a wrap-up meeting for an in-depth study of the project held at the RSA.
The wrap-up meeting, presided over by His Excellency Hun Many, Deputy Prime Minister and Minister of the Ministry of Civil Service and Ms. Shin Jungyeon, Acting Country Director of the KOICA Cambodia Office, underscored the importance of this initiative. The event was held at the Royal School of Administration and highlighted the collaborative efforts between KOICA and Cambodia’s government.
The in-depth study, conducted from January 20-24, 2025, involved KOICA’s expert team and officials from Cambodia’s Ministry of Civil Service and RSA. This study focused on refining the project’s components and preparing the groundwork for the Record of Discussions (RoD) between KOICA and the Ministry, expected to be signed in this 1st quarter of 2025.
Minister Hun Many highlighted key measures of Cambodia’s public administration reform, including the implementation of the civil servant recruitment system, institutional capacity building, and the incentive system. He remarked that the KOICA project timely launch reflects its importance in supporting the government’s strategic objectives.
This project focuses on enhancing operational capacity
by providing consulting services on civil servant recruitment and training
systems, with a particular emphasis on supporting capacity building for ICT
education. Additionally, the establishment of an online education platform will
enable civil servants to access training both online and offline, contributing
to the RSA's goal of increasing the annual number of civil servants trained.
By developing an online education platform and
strengthening ICT education for civil servants, the project will also support
the Cambodian government’s priority area of digital transformation in public
administration. This initiative aligns with the government's efforts to
modernize operations and create a more efficient, technology-driven civil
service.
It is worth noting that KOICA conducted the first
feasibility study for the above-mentioned project in December 2023. The
feasibility study yielded positive results, leading KOICA to approve the
development of an $11.7 million project for a duration of five years, from 2025
to 2029. This marks an additional $1.7 million and a two-year extension
compared to the original proposal of a $10 million project over three years.
Post a Comment