Marcos គ្រោងជួប ត្រាំ ពិភាក្សាពីបញ្ហាអន្តោប្រវេសន៍ដែលប៉ះពាល់ដល់ជនជាតិហ្វីលីពីនរាប់សែននាក់ នៅសហរដ្ឋអាមេរិក
ប្រភព៖ Reuters
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសថា លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីពិភាក្សាពីបញ្ហាអន្តោប្រវេសន៍ ដែលអាចប៉ះពាល់ដល់ជនជាតិហ្វីលីពីនរាប់សែននាក់ នៅសហរដ្ឋអាមេរិក។
ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី
២០ ខែមករា លោក ដូណាល់ ត្រាំ
បានចេញបទបញ្ជាប្រតិបត្តិជាច្រើនពាក់ព័ន្ធនឹងអន្តោប្រវេសន៍ដោយ
ផ្តោតលើការរឹតបន្តឹងគោលនយោបាយព្រំដែន ការពង្រឹងនីតិវិធីត្រួតពិនិត្យទិដ្ឋាការ
និងការបង្ក្រាបលើជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងសហរដ្ឋអាមេរិក។
លោក Marcos មិនបានបញ្ជាក់លម្អិត អំពីការជួបនេះទេ ប៉ុន្តែបានបង្ហាញពីក្តីសង្ឃឹមថា
វានឹងជួយឱ្យហ្វីលីពីន អាចមានឥទ្ធិពល
លើការបង្កើតគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន
លោកបាននិយាយថា នឹងពិភាក្សាពី «របៀបដែលយើងអាច
មានឥទ្ធិពលលើការបង្កើតគោលនយោបាយ ក្នុងលក្ខខណ្ឌនៃអន្តោប្រវេសន៍»។
យោងតាមការប៉ាន់ប្រមាណឆ្នាំ
២០១៩ ដោយ Think
Tank Migration Policy Institute មានជនជាតិហ្វីលីពីនដែល
គ្មានឯកសារច្រើនជាង ៣០០,០០០ នាក់នៅក្នុងសហរដ្ឋអាមេរិក។ របាយការណ៍ឆ្នាំ ២០២៤
ដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក បង្ហាញថា មានជនចំណាកស្រុកជិត ២ លាននាក់
មកពីហ្វីលីពីន រស់នៅក្នុងសហរដ្ឋអាមេរិក៕
Post a Comment