ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់ Pete Hegseth ជារដ្ឋមន្រ្តីការពារជាតិ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ លោក Pete Hegseth ដែលជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News និងជាអតីតយុទ្ធជន ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោតទទួលស្គាល់ជា រដ្ឋមន្រ្តីការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក។
លទ្ធផលនៃការបោះឆ្នោតទទួលស្គាល់
លោក Hegseth គឺ៥០សំឡេងគាំទ្រ
ទល់នឹង៥០សំឡេងជំទាស់ បន្ទាប់ពីសមាជិក៣នាក់ នៃគណបក្សសាធារណរដ្ឋផ្ទាល់
បានចូលរួមជាមួយ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ និងសមាជិកឯករាជ្យដទៃទៀត
បោះឆ្នោតប្រឆាំងនឹងការតែងតាំងរូបលោក។
លទ្ធផលជាប់គាំងបែបនោះ
បានតម្រូវឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានឋានៈជាប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតកាត់សេចក្តី
ហើយលោកក៏បានបោះឆ្នោតក្នុងសំឡេងគាំទ្រ។ លោក Hegseth សន្យាថា
នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ ដល់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក។
វាគឺជាលើកទី២ហើយ
នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបេក្ខជនតំណែងរដ្ឋមន្រ្តី
ទាមទារឱ្យមានការបោះឆ្នោតកាត់សេចក្តីចុងក្រោយបែបនេះ។ សម្រាប់ករណីដំបូង
ក៏ជាបេក្ខជននៃរដ្ឋបាលលោក ត្រាំ ផងដែរ គឺលោកស្រី Betsy DeVos ដែលបានក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំ កាលពីឆ្នាំ២០១៧។
សូមជម្រាបថា លោក
Hegseth គឺជាបេក្ខជនមានភាពចម្រូងចម្រាសជាងគេបង្អស់
សម្រាប់មុខតំណែងជាប្រមុខការពារជាតិរបស់សហរដ្ឋអាមេរិក ខណៈជាទម្លាប់ តួនាទីនេះ
ជារឿយៗត្រូវបានផ្តល់ឱ្យទៅបេក្ខជន ដែលមានបទពិសោធស៉ីជម្រៅ
ក្នុងការគ្រប់គ្រងដឹកនាំស្ថាប័នធំៗ និងជាបុគ្គលដែលទទួលបានការគាំទ្រទូលំទូលាយ
ទាំងពីសំណាក់ គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ ការតែងតាំងលោក Hegseth
ត្រូវបានញាំញ៉ីដោយរឿងអាស្រូវ៕
Post a Comment