WTO ៖ សង្គ្រាមពាណិជ្ជកម្មនឹងជាគ្រោះមហន្តរាយ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក

 ប្រភព៖ Reuters

ហ្សឺណែវ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា សង្គ្រាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមកដែលអាចកើតមានណាមួយនឹងបង្កផលវិបាកប្រកបដោយគ្រោះមហន្តរាយចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។

ការលើកឡើងរបស់ប្រធានអង្គការពាណិជ្ជកម្មពិភពលោករូបនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកហូតពន្ធគយប្រទេសជាដៃគូមួយចំនួនដូចជាកាណាដា ម៉ិកស៊ិក សហភាពអឺរ៉ុប រួមជាមួយនឹងប្រទេសចិនផងដែរ។

អ្នកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការ WTO បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស៊្វីសថា៖ ប្រសិនបើយើងមានការសងសឹកទៅវិញទៅមក មិនថាវាជាការដកហូតពន្ធគយ ២៥ភាគរយ (ឬ) ៦០ភាគរយនោះទេ យើងនឹងវិលត្រលប់ទៅកាន់ទសវត្សរ៍ឆ្នាំ១៩៣០ យើងនឹងមើលឃើញការបាត់បង់ផលិតផលក្នុងស្រុកសរុបសកលពីរខ្ទង់។ នោះគឺជាគ្រោះមហន្តរាយ៕



 

Powered by Blogger.