Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងឡើយ
ប្រភព៖ Yonhap
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងមិនចូលរួមក្នុងសវនាការផ្លូវការជាលើកដំបូង ដែលនឹងសម្រេចថាតើត្រូវទុក ឬក៏ដកតំណែងរបស់លោក នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះនោះទេ។
លោក Yun Gap-geun ជាមេធាវីម្នាក់របស់លោក Yoon ធ្វើការប្រកាសបែបនេះ
ខណៈតុលាការធម្មនុញ្ញកូរ៉េខាងត្បូងគ្រោងនឹងរៀបចំសវនាការទាញហេតុផលលើសេចក្ដីសម្រេចរបស់សភា
ដែលបានបោះឆ្នោតដកតំណែងលោក Yoon
ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីខែធ្នូកន្លងទៅ
និងក្នុងបរិបទដែលក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមចាប់ខ្លួន
ប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះ
ដើម្បីសួរចម្លើយក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត
ទាក់ទិននឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះដែរ។
លោក Yun Gap-geun បានគូសបញ្ជាក់បន្ថែមថា «ខណៈការប៉ុនប៉ងដោយខុសច្បាប់ដើម្បីអនុវត្តដីកាខុសច្បាប់
និងគ្មានសុពលភាពកំពុងប្រព្រឹត្តទៅ វាពិតជាមានការព្រួយបារម្ភពីសុវត្ថិភាព
ផ្ទាល់ខ្លួន និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ដូច្នេះដើម្បីសម្រួលឱ្យលោកប្រធានាធិបតីបង្ហាញខ្លួនក្នុងសវនាការ បញ្ហាសុវត្ថិភាព
និងសន្តិសុខគួរតែត្រូវបានដោះស្រាយជាមុនសិន»។
បើតាមលោក Yun លោក Yoon
Suk Yeol នឹងបង្ហាញខ្លួននៅក្នុងសវនាការ
ប្រសិនបើបញ្ហាដែលលោកបានលើកឡើងត្រូវបានដោះស្រាយ។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង
បានប្រកាសថាខ្លួននឹងចាប់ផ្ដើមសវនាការទាញហេតុផលផ្ទាល់មាត់
នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ
ហើយសវនាការសរុបទាំង៥ដំណាក់កាលនឹងធ្វើឡើងរហូតដល់ថ្ងៃទី៤ ខែកុម្ភៈ៕
Post a Comment