ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ស្នើឱ្យមានការចោទប្រកាន់លោក Yoon Suk Yeol ជាផ្លូវការ

 ប្រភព៖ AFP

សេអ៊ូល៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះបានផ្ដល់អនុសាសន៍ថាប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol គួរតែត្រូវបាន ចោទប្រកាន់ពីបទបះបោរ និងរលោភអំណាច បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល ៥០ថ្ងៃ លើការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

នៅក្រោមប្រព័ន្ធច្បាប់កូរ៉េខាងត្បូង សំណុំរឿងរបស់ជនសង្ស័យដែលត្រូវបានបញ្ជាក់អត្តសញ្ញាណថាជាប្រធានាធិបតី លោក Yoon Suk Yeol នឹងត្រូវប្រគល់ទៅឱ្យក្រុមរដ្ឋអាជ្ញា ដែលមានរយៈពេល១១ថ្ងៃ ដើម្បីសម្រេចចិត្តថាតើត្រូវចោទប្រកាន់លោក Yoon ដែរឬក៏អត់។

 ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បាននិយាយថាការចោទប្រកាន់ជាផ្លូវការប្រឆាំងលោក Yoon នោះគឺបទបះបោរ និងរំលោភអំណាច។ CIO បានបញ្ជាក់ដែរថាខ្លួនបានសម្រេចចិត្តស្នើឱ្យការិយាល័យរដ្ឋជ្ញានៃមណ្ឌល ភាគកណ្ដាលទីក្រុងសេអ៊ូល ចោទប្រកាន់ប្រឆាំងលោកប្រធានាធិបតីកំពុងកាន់អំណាច Yoon Suk Yeol ជុំវិញការចោទប្រកាន់ក្នុងនោះរួមមានទាំងការដឹកនាំការបះបោរ។ CIO បន្ថែមថា លោក Yoon បានសមគំនិត ជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាការយោធាមួយចំនួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤៕



Powered by Blogger.