ហេតុការណ៍រត់ជាន់គ្នា នៅស្ថានីយរថភ្លើងញូវដែលី ស្លាប់១៨នាក់ និងរបួសរាប់សិបនាក់
ប្រភព៖ Reuters
ញូវដែលី៖ មនុស្ស ១៨នាក់ រួមទាំងកុមារ ៥ នាក់បានស្លាប់ ក្នុង ហេតុការណ៍រត់ជាន់គ្នា នៅស្ថានីយរថភ្លើងសំខាន់មួយ ក្នុងរដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍។
អាជ្ញាធរបានគូសបញ្ជាក់ថា
ក្រៅពីចំនួនអ្នកស្លាប់ខាងលើ មានមនុស្សរាប់សិបនាក់ផ្សេងទៀត
កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨ យប់
នៅពេលដែលអ្នកដំណើរកំពុងរង់ចាំរថភ្លើងទៅកាន់ ទីក្រុង Prayagraj
ជាទីកន្លែងប្រារព្ធពិធីបុណ្យហិណ្ឌូ Maha Kumbh។ រូបភាពនិងវីដេអូ បានបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនកកកុញ និងដួលលើ គ្នា៕
Post a Comment