តៃវ៉ាន់ កំពុងពិចារណាទិញអាវុធ តម្លៃពាន់លានដុល្លារពីសហរដ្ឋអាមេរិក
ប្រភព៖ Reuters
បរទេស៖ តៃវ៉ាន់កំពុងពិចារណាទិញអាវុធមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដោយសង្ឃឹមថាអាចនឹងដូរយកបានការគាំទ្រពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈចិននៅតែបន្តបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់។
ដោយផ្អែកលើប្រភពចំនួន៣ដែលបានដឹងពីគម្រោងទិញអាវុធខាងលើបាននិយាយថា តៃវ៉ាន់កំពុងស្ថិតក្នុងការចរចាជាមួយសហរដ្ឋអាមេរិក
ហើយការទិញអាវុធពីអាមេរិក គឺមានចេតនាបង្ហាញឱ្យលោក ត្រាំ
បានឃើញថាតៃវ៉ាន់មានការប្ដេជ្ញាចិត្តចំពោះការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
តាមប្រភពដដែល
កញ្ចប់អាវុធដែលតៃវ៉ាន់គ្រោងនឹងទិញពីវ៉ាស៊ីនតោន ក្នុងនោះរួមមានប្រព័ន្ធ
មីស៊ីលការពារតំបន់ឆ្នេរ និងប្រព័ន្ធមីស៊ីល HIMARS ដែលអាចមានទំហំទឹកប្រាក់ចន្លោះពី
៧ ដល់ ១០ពាន់លានដុល្លារ។
ភ្លាមៗ
ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ក៏ប៉ុន្តែ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក
លោក Mike
Waltz ធ្លាប់បាននិយាយថារូបលោកចង់ឱ្យមានការបង្កើនល្បឿនប្រគល់អាវុធឱ្យតៃវ៉ាន់។
ចំណែក ខាងក្រសួងការពារជាតិតៃវ៉ាន់វិញ ក៏បានបដិសេធធ្វើការអត្ថាធិប្បាយផងដែរ
តែនិយាយថាតៃវ៉ាន់កំពុងផ្តោតលើការពង្រឹងសមត្ថភាពការពារខ្លួនឯង៕
Post a Comment