សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបានអនុវត្តជំនាញរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក បានមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ មកដល់ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុវត្តការងារជំនាញរបស់ខ្លួន ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅមន្ទីរ ពេទ្យបង្អែកខេត្ត នៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ និងមន្ទីរពេទ្យបង្អែក ស្រុកឆ្លូង។
ក្រុមការងារសមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកបានអនុវត្តនិង ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ បានចំនួន ៖
1. ថ្ងៃទី១០. កុម្ភៈ ឆ្នាំ ២០២៥ នៅ មន្ទីរពេទ្យបង្អែកខេត្ត ព្យាបាលបាន ចំនួន ៨៣០ នាក់ ។
2. ថ្ងៃទី១១ ខែកុម្ភៈ ព្យាបាលប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តបានចំនួន ៧០៣ នាក់ និងនៅស្រុក សំបូរ ព្យាបាលប្រជាពលរដ្ឋបាន ចំនួន ៣៣៥ នាក់។
-3. ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ព្យាបាលបាន ៨០២ នាក់ និងនៅ ស្រុកសំបូរ ព្យាបាលបាន ៤៥០ នាក់ ។
-4. ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ ព្យាបាលប្រជាពលរដ្ឋបាន ៨៦១ នាក់ និងទៅព្យាបាលប្រជាពលរដ្ឋនៅស្រុកឆ្លូង បានចំនួន ៤២០ នាក់ ។
សុរប នៅរយៈពេល ៤ថ្ងៃនេះ ពិនិត្យ និងព្យាបាលជំងឺទូទាំងក្រចេះ បានចំនួន ( ៤.៤០១ នាក់ ) គិតត្រឹម ព្រឹកថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ ២០២៥ ។
ក្នុងឱកាសដ៍ថ្លៃថ្លានេះ ក្នុងនាមរដ្ឋបាលខេត្តក្រចេះ ដោយមាន ឯកឧត្តម វ៉ា ថន ជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ សូមថ្លែងអំណរអរគុណ ដ៍ជ្រាលជ្រៅ ចំពោះបងប្អូន សមាគមសុខាភិបាលខ្មែរ នៅសហរដ្ឋអាមេរិក ដែលមានទឹកចិត្តជ្រះថ្លា និងមនោសញ្ចេតនាខ្ពស់បានអញ្ជេីញមកក្នុងប្រទេសកម្ពុជា ដេីម្បីធ្វេីការព្យាបាល និងពិនិត្យជំងឺ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ យេីងជាពសេស ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ នាឱកាសនេះ ត្រូវបានធ្វេីពិនិត្យ និងព្យាបាល ជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃអ្វីទាំងអស់ ពីបងប្អូនយេីងនៅទូទាំងខេត្តក្រចេះទាំងមូល៕
Post a Comment