អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ៧ទីតាំង ចំនួន ៣៣៦៥ដើម នៅស្រុកគិរីវង់

អត្ថបទ៖ ទ្រី ហៀន

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឡើងកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង កាប់ដុតបំផ្លាញដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង ៦អាងទឹក។

ប្រតិបត្តិការធ្វើឡើងនៅចំណុចថ្មចង្រ្កាន ជួរ ភ្នំបាយ៉ង់កោរ ស្ថិតក្នុងភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដោយមានការចូលរួមពីកម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់៕








Powered by Blogger.