សារព័ត៌មានអាមេរិក៖ អ៊ីស្រាអែល ទំនងជាវាយប្រហារលើអ៊ីរ៉ង់ នៅពាក់ណ្តាលឆ្នាំនេះ

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ កាសែត Washington Post បានរាយការណ៍ដោយផ្អែកលើប្រភពពីចារកម្មអាមេរិកថា អ៊ីស្រាអែលទំនងជាបើកការវាយប្រហារទប់ស្កាត់ជាមុន ដែលផ្តោតលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នាពាក់កណ្តាលឆ្នាំ ២០២៥នេះ។

របាយការណ៍ចារកម្មធ្វើឡើងនៅដើមខែមករា ផលិតដោយនាយកស៊ើបការណ៍សម្ងាត់នៃអគ្គសេនាធិការចម្រុះ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បានព្រមានថា អ៊ីស្រាអែល​ ​នឹងប៉ុនប៉ង​វាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ Fordow និង Natanz របស់​អ៊ីរ៉ង់។ ប្រសិនបើជាការពិត វានឹងបង្កើនភាពតានតឹងក្នុងតំបន់ ហើយធ្វើឱ្យជម្លោះ រាលដាលកាន់តែធំ។ ទោះយ៉ាងណា Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះបានភ្លាមៗទេ ដោយសេតវិមានបដិសេធធ្វើអត្ថាធិប្បាយ។

សូមរម្លឹកថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានវាយប្រហារគ្នាទៅវិញទៅមក កាលពីឆ្នាំមុន ចំពេលមានភាពតានតឹងកាន់តែខ្លាំង ជុំវិញសង្គ្រាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា៕



 

Powered by Blogger.