ត្រាំ បង្ហើបថា ជំនួបជាមួយលោក ពូទីន អាចនឹងធ្វើនៅអារ៉ាប៊ីសាអូឌីត
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកនឹងចូលរួមក្នុងជំនួបជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈរូបលោកកំពុងព្យាយាមជំរុញការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើង
បន្ទាប់ពីលោកផ្ទាល់បានអះអាងថាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក
ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី
និងបានឯកភាពលើការចាប់ផ្ដើម ភ្លាមៗនូវកិច្ចចរចាស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែន។
វិមានក្រឹមឡាំង ក្នុងថ្ងៃដដែលនោះ
វិមានក្រឹមឡាំងក៏បានឱ្យដឹងដែរថាលោក ពូទីន និងលោក ត្រាំ
បានព្រមព្រៀងថានឹងជួបគ្នាដោយផ្ទាល់ ហើយលោក ពូទីនថែមទាំងអញ្ជើញលោក ត្រាំ
ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូទៀតផង។ តែលោក ត្រាំ
បានព្រលយថាជំនួបលើកដំបូងជាមួយលោក ពូទីន
អាចនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗ៕
Post a Comment