ឯកឧត្តម នេត្រ ភក្រ្តា និងឯកឧត្តម វ៉ា ថន ចុះពិនិត្យស្រូវ ផលដំណាំ និងបូមទឹកជួយសង្គ្រោះស្រូវប្រជាកសិករនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង

 អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ ៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ រួមនិង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំក្រុមការងារ និងឯកឧត្តម ស្សាហារ៉ូឌីន ប៊ីនអន (Sha Harodin Bin Onn) ឯកអគ្គ រាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេសុី ប្រចាំព្រះណាចក្រកម្ពុជា រួមនិង ឯកឧត្តម លោក ជំទាវអមដំណេីរ អញ្ជេីញចុះ ពិនិត្យនូវសមិទ្ធផលដំណាំស្រូវ និងសំណេះសំណាល ពុក ម៉ែបងប្អូន នៅក្នុងឃុំ ព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ  ។ 

នៅក្នុងឱកាសនោះដែរ ពុក ម៉ែ បងប្អូន ក៍បានអញ្ជេីញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងដោយក្តីសប្បាយរីកបំផុត ចំពោះថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ដ៍ប្រពៃពីទុកលំបាក និងការខ្វះខាតទឹកសម្រាប់បំពេញនូវដំណាំស្រូវស្រែប្រាំង បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលានាពេកបច្ចុប្បន្ននេះ ក្នុងនោះមានស្រូវចំនួន ៤៨៣ ហិកតាដែលត្រូវសង្គ្រោះបានពីការខ្វះខាតទឹកក្នុងស្រែមកដល់ពេលនេះ នៅដេីមខែកុម្ភៈ ឆ្នាំ ២០២៥នេះជិតបានទទួលផលហេីយ ។  

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹក និងពន្យល់ណែនាំប្រាប់ដល់បងប្អូនពីការ សាបព្រោះស្រូវនារដូវប្រាំងថា សូមបងប្អូនធ្វេីសាបព្រោះស្រូវក្នុងរដូវប្រាំង តែម្តងបានហេីយ ដេីម្បីជៀសវាង ដោយសារទឹកនៅឆ្ងាយ ហេីយស្រោយស្រព្វមិនគ្រប់គ្រាន់នាំឱ្យខាតបង់៕



















Powered by Blogger.