មហោស្រពអាហារឥណ្ឌូនេស៊ីបង្ហាញមុខម្ហូបរបស់ប្រទេសឥណ្ឌូនេស៊ីដល់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរក្នុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ មហោស្រពម្ហូបឥណ្ឌូណេស៊ីនៅខេត្តព្រះសីហនុ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៥កាលពីថ្ងៃសៅរ៍នេះ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានចូលរួមបើកកម្មវិធី មហោស្រពអាហារឥណ្ឌូនេស៊ីនៅ Summer Bay Beach Club and Cabins ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងក្រុងព្រះសីហនុ ។  ពិធីបុណ្យម្ហូបនេះ ផ្តល់ជូននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងរសជាតិបែបឥណ្ឌូនេស៊ីពិតប្រាកដដល់ភ្ញៀវក្នុងរមណីយដ្ឋាន។

នៅក្នុងសុន្ទរកថារបស់លោក ឯកអគ្គរដ្ឋទូត Santo បានសាទរចំពោះការគ្រប់គ្រងរបស់ Summer Bay Beach Club និង Cabins សម្រាប់គំនិតផ្តួចផ្តើមក្នុងការបង្ហាញមុខម្ហូបរបស់ប្រទេសឥណ្ឌូនេស៊ីដល់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរក្នុង ខេត្តព្រះសីហនុ។  លោកបានបន្តថា៖ «នេះជាឱកាសដ៏អស្ចារ្យមួយដើម្បីណែនាំរសជាតិដ៏សម្បូរបែប និងចម្រុះនៃម្ហូបឥណ្ឌូណេស៊ីដល់បងប្អូនកម្ពុជាយើង។ ការចែករំលែកអាហារគឺជាការចែករំលែកវប្បធម៌»។

ម្ហូបឥណ្ឌូណេស៊ីធម្មតាជាច្រើនមុខអាចរកបានក្នុងអំឡុងពេលបើកពិធីបុណ្យនេះ រួមទាំងទាអាំងប្រឡាក់គ្រឿង ឬហៅថា "ទា បេទូទូ" ប្រចាំត្រកូលពីកោះបាលី និង ខសាច់គោ ឬ រ៉េនដាំង មកពីប៉ាដាំង  រួមាទាំងម្ហូបបែបប្រពៃណី និងបង្អែមជាច្រើនផងដែរ។  ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃអាហារក្នុងការបម្រើ សេវាកម្ម អ្នកគ្រប់គ្រងរមណីយដ្ឋានបាននាំ មេចុងភៅ Suyitno Sunaryo មកពី សណ្ឋាគារ Sister Hotel "សណ្ឋាគារបងស្រី" ទីក្រុងហ្សាកាតាដោយផ្ទាល់។

ការរៀបចំពិធីបុណ្យអាហារឥណ្ឌូណេស៊ីនៅក្រុងព្រះសីហនុមានអត្ថន័យជាពិសេសបើគិតដល់ សហគមន៍ឥណ្ឌូនេស៊ី ដែល កំពុងរស់នៅ និងរីកចម្រើនក្នុងក្រុង។  យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានជនជាតិឥណ្ឌូនេស៊ីជាង ១៣១,០០០នាក់ កំពុងរស់នៅ និងធ្វើការនៅកម្ពុជា។  ប្រមាណមួយភាគបីនៃពួកគេគឺរស់នៅខេត្តព្រះសីហនុ។

 លោកឯកអគ្គរដ្ឋទូត Santo បានបង្ហាញក្តីសង្ឃឹមថា ពិធីបុណ្យអាហារនេះ ក៏នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។  F&B របស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ដែលបង្ហាញពីការពេញចិត្តរបស់អ្នកប្រើប្រាស់ក្នុងស្រុកចំពោះរសជាតិឥណ្ឌូនេស៊ី។ 

នៅឆ្នាំ ២០២៤ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ 1.1 ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី 699 លានដុល្លារក្នុងឆ្នាំ ២០២០។ កំណើននេះបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់ទំនិញឥណ្ឌូនេស៊ី រួមទាំងផលិតផល ម្ហូបអាហារផងដែរ។  យីហោផលិតឥណ្ឌូណេស៊ីមួយចំនួនបានកំពុងក្លាយជាតម្រូវការប្រើប្រាស់បន្តិចម្តងៗ នៅក្នុង ប្រទេសកម្ពុជា។ 

ព្រឹត្តិការណ៍បែបនេះជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការទ្វេភាគីនាពេលអនាគតក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។  ទន្ទឹមនឹងនោះ ការជួបជុំគ្នាក្នុងពិធីអាហារឆ្ងាញ់ៗបែបនេះ សង្ឃឹមថាអាចនឹងពង្រឹងទំនាក់ទំនងសង្គម និងវប្បធម៌រវាងប្រជាជាតិទាំងពីរបន្ថែមទៀតផងដែរ៕














Powered by Blogger.