គីម ជុងអ៊ុន ធ្វើទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ផ្នូររបស់ឪពុក

 ប្រភព៖ Reuters

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើគារវកិច្ចនៅឯសាលតម្កល់សាកសពឪពុករបស់លោក ដើម្បីប្រារព្ធពិធីខួបកំណើតឪពុលរបស់លោក និងជាអតីតមេដឹកនាំ លោក គីម ជុងអ៊ីល (Kim Jong Il)

តាម KCNA លោក គីម ជុងអ៊ុន ត្រូវបានអមដំណើរដោយប្អូនស្រីរបស់លោក គឺលោកស្រី គីម យ៉ូជុង និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃគណបក្សពលករកូរ៉េ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មួយនេះ បានឱ្យថាលោក គីម ក៏បានចូលរួមពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃអាទិត្យ លើដំណាក់កាលចុងក្រោយនៃគម្រោងសាងសង់លំនៅដ្ឋានថ្មីៗ ៥០ ០០០ខ្នង ក្នុងរដ្ឋធានីព្យុងយ៉ាង ផងដែរ។

ខួបកំណើតរបស់លោក គីម ជុងអ៊ីល ដែលត្រូវចំនឹងថ្ងៃទី១៦ ខែកុម្ភៈត្រូវបានប្រារព្ធយ៉ាងអធិកអធមជាថ្ងៃបុណ្យជាតិមួយនៅកូរ៉េខាងជើង ដែលជាទូទៅគេហៅ ទិវានៃតារារះចែងចាំង។ ប៉ុន្តែ នេះ ជាលើកដំបូងបំផុត ក្នុងរយៈពេល៤ឆ្នាំមកនេះដែលលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅឯវិមានព្រះអាទិត្យ Kumsusan ក្នុងទីក្រុងព្យុងយ៉ាង ជាទីតម្កល់សាកសពឪពុក និងជីតារបស់លោក គីម ដើម្បីប្រារព្ធពិធីខួបកំណើតជូនឪពុកដែលបានចែកឋាន៕



 

Powered by Blogger.