អឺរ៉ុប និងអ៊ុយក្រែន ព្រមានពីកិច្ចព្រមព្រៀងកខ្វក់ ក្រោយការជជែកទូរស័ព្ទត្រាំ-ពូទីន

 ប្រភព៖ Reuters

ប្រ៊ុចសែល អ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបបានព្រមានពីលទ្ធភាព នៃកិច្ចព្រមព្រៀងកខ្វក់មួយ ជុំវិញសង្រ្គាមអ៊ុយក្រែន ដែលអាចនឹងកើតឡើងដោយគ្មានការចូលរួមពីពួកគេ ដែលការព្រមាននេះកើតឡើងក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ។

ការសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំ និងលោក ពូទីន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ដែលខ្លាចក្រែងមានកិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវបានសម្រេចដោយគ្មានការចូលរួមពីពួកគេ និងអាចនឹងធ្វើឱ្យ អ៊ុយក្រែនបាត់បង់ទឹកដី។

ប្រធានគោលនយោបាយការបរទេសអឺរ៉ិប លោកស្រី Kaja Kallas បានថ្លែងថា «កិច្ចព្រមព្រៀងណាមួយដោយគ្មានពួកយើងនឹងបរាជ័យ ពីព្រោះអ្នកត្រូវការអឺរ៉ុបនិងអ៊ុយក្រែនដើម្បីអនុវត្តកិច្ចព្រមព្រៀង...រាល់​ការ​ជួសជុល​រហ័ស​គឺ​ជា​កិច្ច​ព្រមព្រៀង​កខ្វក់»

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បានបញ្ជាក់ថា «គ្មានអ្វីអាចត្រូវបានពិភាក្សាលើអ៊ុយក្រែនដោយគ្មានអ៊ុយក្រែន ឬនៅលើអឺរ៉ុបដោយគ្មានអឺរ៉ុបនោះទេ»

ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលអាមេរិក លោក ដូណាល់ ត្រាំ​ បានបង្ហើបថាអ៊ុយក្រែនប្រហែលជាមិនអាចយកទឹកដីទាំងអស់មកវិញ ឬចូលរួមជាមួយអង្គការណាតូបានទេ ហើយថាអាមេរិកនឹងមិនដាក់ពង្រាយកងទ័ព ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខណាមួយឡើយ៕



 

Powered by Blogger.