ធនាគារជាតិនៃកម្ពុជា ទទួលបណ្តឹងពីអតិថិជនជាង៤០០ករណី ក្នុងវិវាទរវាងប្រជាពលរដ្ឋ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានទទួលបានបណ្តឹងពីអតិថិជនជាង៤០០ ដែលបានប្តឹងឱ្យធនាគារជាតិជួយដោះស្រាយ ក្នុងវិវាទរវាងប្រជាពលរដ្ឋ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ នេះបើ ។
របាយការណ៍នេះបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤
ធនាគារជាតិនៃកម្ពុជា ទទួលបានបណ្ដឹងចំនួន៤២៣ករណី
ក្នុងនោះបណ្ដឹងនៅទីស្នាក់ការកណ្តាលមានចំនួន២៥៦ ករណី និងនៅតាមសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្តមានចំនួន
១៦៧ ករណី។
បណ្ដឹងទាំងនេះពាក់ព័ន្ធនឹង
១.ការសាកសួរអំពីការដាក់ទ្រព្យធានា ការធានាឥណទាន ការស្នើសុំបង់ផ្តាច់
ឥណទានមុនកាលកំណត់ និងការដកទ្រព្យធានាឥណទាន ២. ការស្នើសុំរៀបចំឥណទានឡើងវិញ ៣.
ការស្នើសុំកែប្រែព័ត៌មានក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន
៤.ការស្នើសុំបន្ធូរបន្ថយ ប្រាក់ពិន័យ ៥.
ការផ្ទេរប្រាក់មិនបានសម្រេចតាមប្រព័ន្ធឌីជីថល និង ៦.
ការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងការឆបោកតាមប្រព័ន្ធឌីជីថល។
ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា
នឹងពង្រឹងយន្តការសម្របសម្រួលដោះស្រាយបណ្តឹងអតិថិជន តាមរយៈការសម្របសម្រួលដោះស្រាយបណ្តឹងរបស់អតិថិជន
ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
តាមរយៈលេខទូរសព្ទហតឡាញ របស់ធនាគារជាតិនៃកម្ពុជា (ទីស្នាក់ការកណ្តាល ចំនួន ៥ ខ្សែ
និងសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តចំនួន ២១ ខ្សែ) ឱ្យកាន់តែមានប្រសិទ្ធភាព
ទាន់ពេលវេលា និងមានសង្គតិភាព ដើម្បីធានាកិច្ចការពារអតិថិជន៕
Post a Comment