ក្រសួងការងារក្រើនរំឭកឱ្យនិយោជកពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិកនៅតាមសហគ្រាស គ្រឹះស្ថាន
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំស្ដីពីការក្រើនរំឭកពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិកនៅតាមសហគ្រាស គ្រឹះស្ថាន ដែលក្នុងនោះមានការណែនាំពីវិធានការចំនួន១៣ចំណុច។
សូមជម្រាបថា
ផ្អែកតាមស្ថានភាពអាកាសធាតុដែលមានការប្រែប្រួល និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ
ទើបក្រសួងការងារបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហាអគ្គិភ័យ
និងសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិកនៅតាមសហគ្រាស
គ្រឹះស្ថាននានាជាចាំបាច់៕
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖
Post a Comment