ឧត្តមសេនីយ៍ត្រី ឡុង គីម អញ្ជើញដឹកនាំកិច្ចប្រជុំក្នុងផែនការងារធនធានមនុស្ស

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងទទួលផែនការងារធនធានមនុស្ស លោកបានដឹកនាំការប្រជុំក្នុងផែនការងារធនធានមនុស្ស ដែលមានការិយាល័យជំនាញទាំង៣ចូលរួម ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី លោកមានមតិស្វាគមន៍ សំណេះសំណាលជាមួយបុគ្គលិកប្រកបទៅដោយភាពសិទ្ធស្នាលបំផុត។ ក្នុងនោះ លោកឧត្តមសេនីយ៍ត្រីបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.ការទំនាក់ទំនងនិងសាមគ្គីភាពបុគ្គលិកក្នុងផែនការងារធនធានមនុស្សទាំងអស់ត្រូវគោរពគ្នា ផ្តល់តំលៃគ្នា ស្គាល់គ្នាអោយបានច្បាស់និងខិតខំក៏សាងទំនាក់ទំនងល្អជាមួយគ្នាឱ្យកាន់តែរឹងមាំដើម្បីបង្ហាញពីភាពថ្លៃថ្នូរ កិត្តិយស អោយសាកសមជាកងកម្លាំង។

២.វត្តមានពេលប្រជុំជួរលោកឧត្តសេនីយ៍ត្រី បានកើតសរសើរ ដល់លោកនាយការិល័យទាំងបី ដែលបានដឹកនាំ គ្រប់គ្រងបុគ្គលិកក្រោមបង្គាប់ ឱ្យដឹងពីតួនាទី ការទទួលខុសត្រូវ ជាពិសេសការគោរពពេលវាលាក្នុងការបំពេញការងារ ក៏ដូចជាម៉ោងប្រជុំជួរជាដើម ។

៣.បញ្ហាប្រឈមនានា

លោកឧត្តមសេនីយ៍ត្រី បានស្នើដល់លោកនាយការិយាល័យទាំងបី នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្រ្តីទាំងអស់លើកឡើងពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក ។

លោកវរសេនីយ៍ឯក ទិត្យ ជិនវីរ: នាយការិល័យបុគ្គលិកលោកបានលើកឡើងថា៖ ការគ្រប់គ្រងកម្លាំង គ្រប់មន្ត្រីទាំងអស់ បានអនុវត្តន៍និងគោរពបទបញ្ជាថ្នាក់លើ បានល្អប្រសើរបំផុតក្នុងឆ្នាំ២០២៥នេះ។ ការអនុវត្តការងារ លទ្ធផលការងារ បានល្អប្រសើរគ្រប់ផ្នែកទាំងអស់ ពីព្រោះបុគ្គលិកយល់ដឹងពីតួនាទីនិងការទទួលខុសត្រូវ។ បញ្ហាប្រឈមនានា ពុំមានបញ្ហាអ្វីធំដំទេក្នុងការិយាល័យរបស់លោក ព្រោះលោកបានធ្វើការទំនាក់ទំនងដោះស្រាយតាមឋានុក្រមការងារ រហូតទទួលបានផលវិជ្ជមានជានិច្ច។

លោកវរសេនីយ៍ឯក សឿន សម្បត្តិ នាយការិល័យផ្សព្វផ្សាយអប់រំ លោកបានលើកឡើងថា៖ សកម្មភាពការងារទាំងបីផ្នែក អនុត្តបានល្អប្រសើរគ្រប់ផ្នែកទាំងអស់។ បញ្ហាប្រឈមនានា ពុំមានបញ្ហាអ្វីកើតឡើងទេ។

លោកវរសេនីយន៍ទោ សុខ ចន្ធី នាយការិល័យបណ្តុះបណ្តាលលោកបានលើកឡើងថា៖ គ្រប់ការងារក្នុងឆ្នាំ២០២៥នេះ បានទទួលនិងអនុវត្តបានល្អប្រសើរគ្រប់ផ្នែកទាំងអស់ បុគ្គលិកមានភាពសាមគ្គីគ្នា និងបានសហការគ្នាបានល្អបំផុត។ បញ្ហាប្រឈមនានា ពុំមានអ្វីកើតឡើងគូរអោយកត់សម្គាល់ទេ។

លោកឧត្តមសេនីយ៍ត្រី បានផ្តល់យោបល់ថា សូមឱ្យបុគ្គលិកក្នុងផែនរបស់លោកទាំងអស់ សូមបន្តអនុវត្តការងារឱ្យបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវលុបបំបាត់ភាពអវិជ្ជមាន បើមានបញ្ហាប្រឈមកើតឡើង ត្រូវមានសាមគ្គីភាពផ្ទៃក្នុង សហការគ្នារកដំណោះស្រាយ ៕










Powered by Blogger.