សហភាពអឺរ៉ុប ថ្កោលទោសការដាក់ពន្ធរបស់ ត្រាំ ហើយថានឹងឆ្លើយតបវិញ
ប្រភព៖ Reuters
ព្រុចសែល៖ សហភាពអឺរ៉ុប (EU) បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការដាក់ពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន ហើយថានឹងវាយបកវិញ ប្រសិនប្លុកក៏ត្រូវបានកំណត់គោលដៅដែរនោះ។
ទីក្រុងព្រុចសែល
សង្ឃឹមថាអាចចៀសវាងជម្លោះពាណិជ្ជកម្មជាមួយ លោក ត្រាំ តាមរយៈការចរចា។
ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ បាននិយាយថា លោកក៏មានគម្រោងកំណត់គោលដៅលើ
EU
នាពេលអនាគតផងដែរ។
អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប គូសបញ្ជាក់ថា «EU
សោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក
ក្នុងការដាក់ពន្ធលើកាណាដា ម៉ិកស៊ិក និងចិន។ ពន្ធគយនេះ
បង្កើតការរំខានផ្នែកសេដ្ឋកិច្ចដែលមិនចាំបាច់ និងជំរុញឱ្យមានអតិផរណា។
វានឹងប៉ះពាល់ដល់គ្រប់ភាគីទាំងអស់»។
អ្នកនាំពាក្យរូបនេះ បន្ថែមថា «EU
នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់ពន្ធ
ដោយអយុត្តិធម៌ ឬតាមអំពើចិត្តលើទំនិញរបស់ EU។ សមាជិក
២៧ប្រទេសនៃប្លុក នៅតែយល់ថាពន្ធគយទាប គឺជាមធ្យោបាយមួយដើម្បីជំរុញកំណើន
និងស្ថិរភាពសេដ្ឋកិច្ច នៅក្នុងប្រព័ន្ធពាណិជ្ជកម្មដ៏រឹងមាំ និងផ្អែកលើច្បាប់»៕
Post a Comment