មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញឲ្យមានការពង្រឹងយោធាអ៊ីរ៉ង់បន្ថែមទៀត ខណៈមានភាពតានតឹងជាមួយអាមេរិក
ប្រភព៖ Reuters
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យមានការពង្រឹងសមត្ថភាពយោធារបស់ប្រទេសបន្ថែមទៀត ដោយលើកឡើងពីតម្រូវការក្នុងការបង្កើនសមត្ថភាពការពារជាតិ ចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។
ការលើកឡើងរបស់មេដឹកនាំកំពូលរូបនេះ
ធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាមេរិកដែលដឹកនាំ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ
កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវគោលនយោបាយ «ដាក់សម្ពាធជាអតិបរមា»
ឡើងវិញលើទីក្រុងតេអេរ៉ង់ ដោយរួមមានការដាក់ទណ្ឌកម្មថ្មីៗ
និងការប៉ុនប៉ងរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់។
លោក Khamenei បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ច
នៅឯពិព័រណ៍មួយដែលបង្ហាញពីសមិទ្ធផលចុងក្រោយបង្អស់របស់អ៊ីរ៉ង់
ក្នុងវិស័យការពារជាតិថា «វឌ្ឍនភាព (ផ្នែកយោធា)
មិនគួរត្រូវបានបញ្ឈប់ទេ»។ លោកបានសង្កត់ធ្ងន់ថា
អ៊ីរ៉ង់មិនគួរស្កប់ចិត្តនឹងសមត្ថភាពបច្ចុប្បន្នរបស់ខ្លួនឡើយ
ហើយសូម្បីតែដែនកំណត់ពីមុនលើភាពត្រឹមត្រូវនៃមីស៊ីលក៏លែងគ្រប់គ្រាន់ទៀតដែរ៕
Post a Comment