អ៊ីស្រាអែល-អាមេរិក ប្តេជ្ញារួមគ្នាទប់ស្កាត់នុយក្លេអ៊ែរនិងការឈ្លានពាន របស់អ៊ីរ៉ង់
ប្រភព៖ Reuters
ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន ថ្លែងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរារាំងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការរឈ្លានពាន របស់ប្រទេសនេះនៅមជ្ឈិមបូព៌ា។
លោកបានថ្លែងបែបនេះ
បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco
Rubio នៅទីក្រុងហ្សេរុយសាឡឹម។ លោក Netanyahu បានពណ៌នាកិច្ចពិភាក្សា ជាមួយលោក Rubio ថាមានលក្ខណៈផលិតភាពខ្ពស់ ដោយផ្តោតសំខាន់លើបញ្ហាជាច្រើន ប៉ុន្តែគ្មានអ្វីសំខាន់ជាងអ៊ីរ៉ង់ទេ។
បើតាមការបញ្ជាក់របស់លោក Netanyahu
បានបញ្ជាក់ថា អ៊ីស្រាអែលនិងអាមេរិក រួមដៃគ្នាប្រឆាំងអ៊ីរ៉ង់។
លោកបានបន្ថែមថា ភាគីទាំងពីរយល់ស្របថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរ
ហើយឥទ្ធិពលឈ្លានពានរបស់ខ្លួន ក្នុងតំបន់ត្រូវតែត្រូវបានកាត់បន្ថយ។
ចំណែកឯ លោក Rubio បានអះអាងថា អីរ៉ង់ស្ថិតនៅពីក្រោយរាល់អំពើហិង្សា និងសកម្មភាពអស្ថិរភាពក្នុងតំបន់៕
Post a Comment